អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / បញ្ជី​ប្រភេទ​ទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍

បញ្ជីប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍

លើទំព័រនេះ


ទិដ្ឋភាពទូទៅ

យើងសូមស្វាគមន៍អ្នកធ្វើដំណើរមកសហរដ្ឋអាមេរិកតាមគោលការណ៍ព្រំដែនដែលមានលក្ខណៈបើកចំហ ប្រកបដោយសុវត្ថិភាព ពលរដ្ឋកាណាដាភាគច្រើន និង ពលរដ្ឋប្រទេសជាច្រើនទៀតមកពីបណ្តាប្រទេសដែលស្ថិតក្រោមកម្មវិធីលើកលែងទិដ្ឋាការ អាចចូលសហរដ្ឋអាមេរិកបាន ដោយមិនចាំបាច់មានទិដ្ឋាការ ប្រសិនបើពួកគេបំពេញតាមតម្រូវការមួយចំនួន ដែលអ្នកអាចអានបាននៅ ទីនេះ

មានប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ជាច្រើនសម្រាប់អ្នកធ្វើដំណើរដើម្បីការស្នាក់នៅបណ្ដោះអាសន្ននៅសហរដ្ឋអាមេរិក ប្រសិនបើអ្នកមិនមែនជាពលរដ្ឋសហរដ្ឋអាមេរិក ឬ ជាអ្នកតាំងទីលំនៅអចិន្ត្រៃយ៍ស្របច្បាប់ក្នុងសហរដ្ឋអាមេរិក។ គោលបំណងធ្វើដំណើរ និងពត៌មានផ្សេងៗទៀត នឹងកំណត់ពីប្រភេទទិដ្ឋាការរបស់អ្នក ក្រោមច្បាប់អន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក។ វាមានសារៈសំខាន់ដែលអ្នកត្រូវដឹងព័ត៌មានអំពីប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ដែលអ្នកនឹងត្រូវការសម្រាប់ការធ្វើដំណើរ ព្រមទាំងជំហានដែលត្រូវអនុវត្ត ដើម្បីដាក់ពាក្យសុំទិដ្ឋាការនៅស្ថានទូត ឬ ស្ថានកុងស៊ុលសហរដ្ឋអាមេរិកនៅប្រទេសណាមួយ។

សូមពិនិត្យមើលតារាងខាងក្រោម ដើម្បីកំណត់ពីប្រភេទទិដ្ឋាការដែលអ្នកត្រូវការ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម ជាក់លាក់តាមប្រភេទទិដ្ឋាការនីមួយៗ រួមទាំងព័ត៌មានអំពីរបៀបដាក់ពាក្យសុំ និង ព័ត៌មានចាំបាច់ជាច្រើនទៀត សូមជ្រើសរើសតំណភ្ជាប់មួយពីកូឡោនប្រភេទទិដ្ឋាការខាងក្រោម។

គោលបំណងធ្វើដំណើរទៅសហរដ្ឋអាមេរិក និង ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ ប្រភេទទិដ្ឋាការ
អត្តពលករ, សិល្បករ, អ្នកផ្ដល់ការកំសាន្ត P
កម្មករជនជាតិអូស្ត្រាលី - អ្នកឯកទេសវិជ្ជាជីវៈ E-3
ប័ណ្ណឆ្លងកាត់ព្រំដែន៖ ប្រទេសម៉ិចស៊ីកូ ម៉ិចស៊ីកូ BCC
អ្នកធ្វើដំណើរសំរាប់ការងារមុខជំនួញ B-1
សមាជិកនាវិក (បម្រើការលើនាវាឆ្លងសមុទ្រ ឬ យន្តហោះ នៅក្នុងដែនដីសហរដ្ឋអាមេរិក) D
មន្ត្រីការទូត និង មន្ត្រីរដ្ឋាភិបាលបរទេស A
អ្នកធ្វើការងារក្នុងផ្ទះ ឬ អ្នកមើលថែទាំក្មេង (ត្រូវអមដំណើរជាមួយនិយោជកសញ្ជាតិបរទេស) B-1
និយោជិតនៃអង្គការអន្តរជាតិដែលបានកំណត់ និង អង្កការ NATO G1-G5, NATO
អ្នកធ្វើទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា J
អ្នកធ្វើទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា - អ្នកបម្រើការក្នុងផ្ទះ J-1
អ្នកធ្វើទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា - កូន (អាយុក្រោម 21 ឆ្នាំ) ឬ សហព័ទ្ធរបស់អ្នកកាន់ទិដ្ឋាការប្រភេទ J-1 J-2
អ្នកធ្វើទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា - សាស្ត្រាចារ្យ, បញ្ញវ័ន្តគ្រូបង្រៀន J-1
អ្នកធ្វើទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា - វប្បធម៌អន្តរជាតិ J, Q
គូដណ្ដឹង K-1
បុគ្គលិកយោធាបរទេសដែលតាំងមូលដ្ឋាននៅក្នុងសហរដ្ឋអាមេរិក A-2, NATO1-6
ជនបរទេសដែលមានសមត្ថភាពពិសេសខាងផ្នែកវិទ្យាសាស្ត្រ, សិល្បៈ, ការអប់រំ, មុខជំនួញ ឬ អត្តពលកម្ម O-1
អ្នកមានវិជ្ជាជីវៈនៃកិច្ចព្រមព្រៀងជំនួញសេរី (FTA)៖ ប្រទេសឈីលី H-1B1
អ្នកមានវិជ្ជាជីវៈនៃកិច្ចព្រមព្រៀងជំនួញសេរី (FTA)៖ ប្រទេសសិង្ហបុរី H-1B1
អ្នកតំណាងសារព័ត៌មាន (សារព័ត៌មាន អ្នកកាសែត) I
អ្នកផ្ទេរក្នុងក្រុមហ៊ុន L
អ្នកទៅព្យាបាលជំងឺ B-2
បុគ្គលិកជំនាញការ NAFTA៖ ប្រទេសម៉ិចស៊ីកូ, ប្រទេសកាណាដា TN/TD
គិលានុបដ្ឋាកឬគិលានុបដ្ឋាយិកាដែលធ្វើដំណើរទៅតំបន់ដែលខ្វះខាតបុគ្គលិកថែទាំសុខភាព H-1C
គ្រូពេទ្យ J-1, H-1B
បុគ្គលិកបំរើវិស័យសាសនា R
មុខជំនាញឯកទេសក្នុងវិស័យដែលត្រូវការចំណេះដឹងឯកទេសខ្ពស់ H-1B
សិស្ស/និស្សិត - ការសិក្សា និង សិស្សភាសា F-1
សមាជិកគ្រួសារដែលនៅក្នុងបន្ទុករបស់សិស្ស/និស្សិត - សមាជិកគ្រួសារក្នុង បន្ទុកអ្នកកាន់ទិដ្ឋាការប្រភេទF-1 F-2
សិស្ស/និស្សិត – វិជ្ជាជីវៈ M-1
សមាជិកគ្រួសារក្នុងបន្ទុករបស់សិស្ស/និស្សិត - សមាជិកគ្រួសារដែលនៅក្នុងបន្ទុកអ្នកកាន់ទិដ្ឋាការប្រភេទ M-1 M-2
កម្មករបណ្ដោះអាសន្ន - ការងារកសិកម្មតាមរដូវ H-2A
កម្មករបណ្ដោះអាសន្ន - មិនមែនការងារកសិកម្ម H-2B
អ្នកធ្វើទេសចរណ៍, វិស្សមកាល, កំសាន្ត B-2
វគ្គបណ្ដុះបណ្ដាលអំពីកម្មវិធីមួយដែលមិនត្រូវការជាចម្បងសំរាប់ការងារ H-3
វិនិយោគិនតាមសន្ធិសញ្ញា E-2
ឈ្មួញតាមសន្ធិសញ្ញា E-1
ការធ្វើដំណើរឆ្លងកាត់សហរដ្ឋអាមេរិក C
ជនរងគ្រោះពីការជួញដូរមនុស្ស T-1
ការសុំទិដ្ឋាការសារជាថ្មីនៅក្នុងសហរដ្ឋអាមេរិក - ទិដ្ឋាការប្រភេទ A, G និង NATO A1-2, G1-4, NATO1-6