អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / កំណត់​កម្មវិធី​ណាត់ជួប​សម្ភាសន៍​របស់​ខ្ញុំ

ណាត់ពេលវេលាសម្ភាសន៍

លើទំព័រនេះ


ការប្រុងប្រយ័ត្ន:

  1. គ្រប់បេក្ខជនទាំងអស់ត្រូវតែបំពេញទម្រង់ DS-160 ថ្មីសម្រាប់រាល់ពាក្យសុំទិដ្ឋាការសហរដ្ឋអាមេរិកថ្មី។ រាល់ទម្រង់DS-160ដែលបានដាក់ពីមុនទាំងអស់មិនអាចប្រើសម្រាប់ការសម្ភាសន៍ទិដ្ឋាការថ្មីបានទេ។
  2. ការប្រើលេខ Barcode ពីទម្រង់ DS-160 ដែលមិនទាន់បានបញ្ជូន​(Submit)ត្រឹមត្រូវ ទៅធ្វើការណាត់ថ្ងៃសម្ភាសន៍ នោះការណាត់សម្ភាសន៍របស់អ្នកនឹងត្រូវបានលុបចោល ។
  3. លេខ Barcode នៅលើទំព័របញ្ជាក់ DS-160 ដែលអ្នកនាំយកមកនៅថ្ងៃសម្ភាសន៍ត្រូវតែដូចគ្នានឹងលេខដែលអ្នកប្រើពេលណាត់ថ្ងៃសម្ភាសន៍។ ការខកខានក្នុងការបង្ហាញទំព័របញ្ជាក់ DS-160​ដែលលេខBarcodeដូចគ្នានឹងលេខដែលអ្នកប្រើពេលណាត់ថ្ងៃសម្ភាសន៍​​នោះការណាត់សម្ភាសន៍របស់អ្នកនឹងត្រូវបានលុបចោល ។

ទិដ្ឋភាពទូទៅ

ជាទូទៅ ជនបរទេសដែលចង់ទៅសហរដ្ឋអាមេរិក ដំបូងត្រូវតែទទួលបានទិដ្ឋាការជាមុនសិន ដែលទិដ្ឋាការនោះអាចជាទិដ្ឋាការមិនមែនអន្តោប្រវេសន៍សម្រាប់ការស្នាក់នៅបណ្ដោះអាសន្ន ឬក៏ជាទិដ្ឋាការអន្តោប្រវេសន៍សម្រាប់ការតាំងទីលំនៅអចិន្ត្រៃយ៍។ ពលរដ្ឋនៃប្រទេសដែលទទួលបានសិទ្ធិមួយចំនួនអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកដោយមិនចាំបាច់មានទិដ្ឋាការតាមរយៈ កម្មវិធីលើកលែងទិដ្ឋាការ។ ប្រសិនបើអ្នកមិនទទួលបានសិទ្ធិពីកម្មវិធីលើកលែងទិដ្ឋាការទេ ឬកំពុងធ្វើដំណើរទៅសិក្សា ទៅធ្វើការ ឬក៏ទៅចូលរួមក្នុងកម្មវិធីផ្លាស់ប្ដូរទស្សនកិច្ចសិក្សា អ្នកត្រូវតែដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍។

បេក្ខជនសុំទិដ្ឋាការសហរដ្ឋអាមេរិកត្រូវបានគេតម្រូវឲ្យមកកាន់ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដើម្បីសម្ភាសន៍ ហើយពួកគេត្រូវតែណាត់ពេលវេលាតាមប្រព័ន្ធអ៊ីនធឺណិតនេះសម្រាប់សម្ភាសន៍ ឬក៏អាចណាត់តាមរយៈមជ្ឈមណ្ឌលផ្តល់ព័ត៌មានក៏បានដែរ។

បេក្ខជននៅក្រៅស្រុក៖ 

អ្នកអាចដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍នៅក្នុងប្រទេសណាមួយក៏បាន ដែលអ្នកមានវត្តមាន។ អ្នកមិនចាំបាច់ជាពលរដ្ឋ ឬអ្នករស់នៅក្នុងប្រទេសនោះទេ។​ ប៉ុន្តែ មិនថាអ្នកដាក់ពាក្យនៅទីណា អ្នកត្រូវតែបង្ហាញថា អ្នកមានគ្រប់លក្ខខ័ណ្ឌតម្រូវទាំងអស់ សំរាប់ប្រភេទទិដ្ឋាការដែលអ្នកកំពុងដាក់ពាក្យសុំ រួមទាំងការបញ្ចាក់ថា អ្នកមានចំណងស្ថានភាពគ្រប់គ្រាន់នៅប្រទេសណាមួយ ក្រៅពីសហរដ្ឋអាមេរិក។ 

សូមជ្រាបថា៖

  • អ្នកត្រូវតែបង់ថ្លៃពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍នៅប្រទេសដែលអ្នកដាក់ពាក្យសុំ។
  • អ្នកអាចនឹង មិនអាចយកអ្នកបកប្រែចូលមកនៅពេលសម្ភាសបាននោះទេ ប្រសិនបើអ្នកមិននិយាយភាសាអង់គ្លេស ឬភាសារបស់ប្រទេសដែលអ្នកកំពុងដាក់ពាក្យសុំ។
  • ប្រសិនបើប្រភេទទិដ្ឋាការដែលអ្នកដាក់ពាក្យសុំ តម្រូវឱ្យភ្ជាប់មកនូវឯកសារផ្សេងៗ អ្នកអាចនឹងត្រូវបានស្នើសុំឱ្យផ្តល់នូវ ឯកសារបកប្រែជាភាសាអង់គ្លេស ឬភាសាក្នុងស្រុកដែលមានការបញ្ចាក់ពីអ្នកបកប្រែដែលមានសមត្ថភាពក្នុងការបកប្រែត្រឹមត្រូវ។
  • មិនមានការធានាថាលោកអ្នកអាចនឹងទទួលបានទិដ្ឋាការនោះទេ។ ប្រសិនបើពាក្យសុំទិដ្ឋាការរបស់អ្នកត្រូវបានបដិសេធ ថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលបានបង់រួច មិនអាចបង្វិលសងវិញបានទេ។
  • បន្ទាប់ពីការសម្ភាសន៍ អ្នកអាចនឹងទទួលបានទិដ្ឋាការ ឬត្រូវបានបដិសេធទិដ្ឋាការ។ ប្រសិនបើអ្នកមិនអាចបង្ហាញថាអ្នកមានលក្ខណៈសម្បត្តិសមស្របដើម្បីទទួលបានទិដ្ឋាការ មន្ត្រីកុងស៊ុលអាចនឹងសម្រចថា ពាក្យសុំរបស់អ្នកត្រូវធ្វើដំណើរការរដ្ឋបាលបន្ថែមទៀត មុននឹងអាចសម្រេចបានថាអ្នកមានលក្ខណៈសម្បត្តិសមស្របដើម្បីទទួលបានទិដ្ឋការ។ សូមបញ្ចាក់ថា មិនមានការធានាពីរយៈពេលត្រូវការ ដើម្បីបញ្ចប់ដំណើរការពិនិត្យនេះ ក៏ដូចជាពេលវេលាជាក់លាក់ណាមួយដែលយើងអាចនឹងប្រគល់លិខិតឆ្លងដែនជូនអ្នកវិញនោះទេ។
  • នៅពេលដែលអ្នកបានដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍រួចហើយ ពាក្យសុំនេះ និងថ្លៃដាក់ពាក្យសុំ មិនអាចផ្ទេរទៅស្ថានទូត ឬស្ថានកុងស៊ុលផ្សេងទៀតបានទេ។
  • ស្ថានទូត និងស្ថានកុងស៊ុលជាច្រើន ផ្តល់អាទិភាពលើការណាត់សម្ភាសន៍ជូនពលរដ្ឋ និងអ្នករស់នៅស្របច្បាប់នៃប្រទេសដែលស្ថានទូត និងស្ថានកុងស៊ុលនោះស្ថិតនៅ។​ ហេតុដូចនេះ ការណាត់សម្ភាសន៍សម្រាប់ជនបរទេសអាចមានពេលវេលារង់ចាំយូរជាង ពលរដ្ឋក្នុងស្រុក។

ឯកសារយោងផ្សេងៗ

ដើម្បីណាត់ពេលវេលាសម្ភាសន៍ទិដ្ឋាការមិនមែនអន្តោប្រវេសន៍ អ្នកត្រូវមានព័ត៌មាន និងឯកសារដូចខាងក្រោម៖

  • លិខិតឆ្លងដែនដែលអាចធ្វើដំណើរទៅសហរដ្ឋអាមេរិកបាន ហើយ ដែលមានសុពលភាពនៅសល់យ៉ាងតិចប្រាំមួយខែ ក្រោយពីរយៈពេលដែលអ្នកចង់ទៅស្នាក់នៅសហរដ្ឋអាមេរិក លុះត្រាតែមាន កិច្ចព្រមព្រៀងពីប្រទេសណាមួយ យល់ព្រមផ្ដល់នូវការលើកលែងនេះ។ ប្រសិនបើលិខិតឆ្លងដែនរបស់អ្នកមានដាក់ឈ្មោះរបស់បុគ្គលណាផ្សេងទៀត ហើយបុគ្គលនោះមានបំណងធ្វើដំណើរទៅសហរដ្ឋអាមេរិកដែរនោះ ពួកគេត្រូវតែដាក់ពាក្យសុំទិដ្ឋាការរបស់គេដែរ។
  • វិក័យប័ត្រទទួលប្រាក់សម្រាប់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ (MRV)
  • ទំព័របញ្ជាក់របស់ទម្រង់ DS-160
  • អាសយដ្ឋានអ៊ីម៉ែល និង
  • ប្រសិនបើមាន សូមយកឯកសារទាំងឡាយណាដែលទាក់ទងនឹងប្រភេទទិដ្ឋាការ (ដូចជាការអនុម័តសំណុំឯកសារធានា Petition Approval for petition-based visas) ព័ត៌មានបន្ថែមអំពីប្រភេទទិដ្ឋាការ និងលក្ខខ័ណ្ឌតម្រូវរបស់ប្រភេទទិដ្ឋាការនីមួយៗអាចរកបាននៅ ទីនេះ

ការកំហិតក្នុងការផ្លាស់ប្ដូរថ្ងៃសម្ភាសន៍

បេក្ខជនអាចលុបការណាត់សម្ភាសរបស់ខ្លួនបានចំនួនបី (៣) ដង ដោយប្រើប្រាស់ការបង់ថ្លៃដាក់ពាក្យតែមួយ។ ប៉ុន្តែប្រសិនបេក្ខជនត្រូវលុបការណាត់សម្ភាសរបស់ខ្លួនលើសពីបី (៣) ដង បេក្ខជនត្រូវបង់ថ្លៃដាក់ពាក្យ​សុំទិដ្ឋា​ការជាថ្មី។

សកម្មភាពដែលត្រូវធ្វើបន្ថែមទៀត