អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ព័ត៌មាន​ស្ដីពី​ទិដ្ឋាការ​អន្ដោប្រវេសន៍

ព័ត៌មានស្ដីពីទិដ្ឋាការអន្ដោប្រវេសន៍

លើទំព័រនេះ


ព័ត៌មានទូទៅ

ជាទូទៅ បុគ្គលម្នាក់ដែលមានបំណងទៅរស់នៅសហរដ្ឋអាមេរិក ត្រូវតែមានឯកសារធានាដែលអនុម័តដោយស្ថាប័នសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក (USCIS) មុនពេលដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍។ ឯកសារធានា ត្រូវតែបានដាក់ដោយសាច់ញាតិដែលមានលក្ខណៈសម្បត្ដិគ្រប់គ្រាន់ ឬអនាគតនិយោជកនៅការិយាល័យUSCISនៅសហរដ្ឋអាមេរិក។ ព័ត៌មានជាក់លាក់អំពីការដាក់ពាក្យធានាសម្រាប់ជនអន្តោប្រវេសន៍អាចរកបាននៅលើ គេហទំព័រ USCIS ។ បុគ្គលដែលឯកសារធានារបស់ខ្លួនត្រូវបានអនុម័តរួច និងថ្ងៃដាក់ពាក្យដល់ពេលដែលអាចដំណើរការសំណុំរឿងបាន (ចំពោះករណីមួយចំនួន) គឺមានសិទ្ធិដាក់ពាក្យសុំទិដ្ឋាការអន្ដោប្រវេសន៍ ឬទិដ្ឋាការមិនមែនអន្ដោប្រវេសន៍ K។

ការដាក់សំណុំឯកសារធានា

ពលរដ្ឋអាមេរិក និងអ្នកមានសិទ្ធិរស់នៅអាមេរិកស្របច្បាប់ ដែលចង់ធានា ឪពុកម្តាយ ប្តីប្រពន្ធ ឬកូនដែលជាអនីតិជនតាមប្រភេទទិដ្ឋកាអន្តោប្រវេសន៍ ត្រូវតែដាក់ពាក្យសុំទម្រង់I-130 ជាមួយស្ថាប័នសេវាកម្មអន្តោប្រវេសន៍ និងសញ្ជាតិអាមេរិក (USCIS) ព័ត៌មានអំពីទីតាំងដាក់សំណុំឯកសារធានា ឱ្យបានត្រឹមត្រូវសម្រាប់ទិដ្ឋាការអន្តោប្រវេសន៍តាមរយៈគ្រួសារ មាននៅទីនេះ។ សម្រាប់ព័ត៌មានបន្ថែមអំពី របៀបដាក់ទម្រង់ I-130 ជាមួយទីស្នាក់ការទទួលសំណុំឯកសារធានាហៅថា USCIS Chicago Lockbox, សូមចូលទៅកាន់គេហទំព័រ USCIS www.uscis.gov ឬទាក់ទង USCIS តាមរយៈទូរស័ព្ទនៅសហរដ្ឋអាមេរិកលេខ 1-800-375-5283។ 

កំរៃសេវាអន្ដោប្រវេសន៍ USCIS

ប្រសិនបើអ្នកកំពុងធ្វើអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិកក្នុងនាមជាអ្នកមានសិទ្ធិរស់នៅស្របច្បាប់ អ្នកត្រូវតែបង់ថ្លៃ សេវាអន្ដោប្រវេសន៍ USCIS តាមអ៊ីនធឺណិត លើកលែងតែអ្នកមានលក្ខខណ្ឌណាមួយក្នុងចំណោម លក្ខខណ្ឌលើកលែងដែលមាន ។ ថ្លៃសេវានេះ ជាថ្លៃដាច់ដោយឡែក ពីថ្លៃពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ ដែលបង់ជូន ក្រសួងការបរទេសសហរដ្ឋអាមេរិក។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ USCIS ដោយជ្រើសរើស កំរៃសេវាអន្តោប្រវេសន៍ USCIS

ករណីពិសេសចំពោះការដាក់ពាក្យធានា

ចាប់ពីថ្ងៃទី១៥​ ខែសីហា ឆ្នាំ២០១១ អ្នកធានាដែលជឿជាក់ថាស្ថានភាពរបស់ពួកគេសមអាចនឹងទទួលបានការលើកលែងពិសេស អាចស្នើសុំការិយាល័យកុងស៊ុលឲ្យទទួលយកការដាក់ពាក្យធានារបស់ពួកគេ។ រាល់សំណើនីមួយៗនឹងត្រូវបានវាយតម្លៃដាច់ដោយឡែកពីគ្នា។

អ្នកធានាដែលចង់ដាក់ពាក្យធានាទម្រង់ I-130 គួរតែទាក់ទងការិយាល័យកុងស៊ុលដើម្បីស្នើសុំការពិចារណាសម្រាប់ការលើកលែងនេះ និងពន្យល់អំពីស្ថានភាពនានាឲ្យបានលម្អិត។ បន្ទាប់មក ការិយាល័យកុងស៊ុលនឹងបញ្ជូនសំណើនេះ ទៅកាន់ការិយាល័យ USCIS ក្នុងតំបន់ ដែលមានសិទ្ធិសម្រេចលើស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។ ការកំណត់ថាតើករណីណាមួយមានលក្ខណៈពិសេសសមស្របអាចនឹងទទួលបានការលើកលែងចំពោះដំណើរការនៃការដាក់ពាក្យធានាទូទៅ គឺនឹងត្រូវសម្រេចដោយ USCIS។ USCIS នឹងចេញសេចក្តីណែនាំស្តីអំពីលក្ខខណ្ឌនានាដែលអាចមានសិទ្ធិទទួលបានការលើកលែងនេះនៅលើ គេហទំព័រ របស់ពួកគេ។

តម្រូវការការពិនិត្យសុខភាព

បេក្ខជនទាំងអស់ត្រូវតែពិនិត្យសុខភាពដោយគ្រូពេទ្យដែលទទួលស្គាល់ដោយស្ថានទូត។ ព័ត៌មានអំពីការពិនិត្យសុខភាពអាចរកបាននៅ ទីនេះ

ការណាត់ជួបដើម្បីចូលមកស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក

ប្រសិនបើលោកអ្នកមានកាលបរិច្ឆេទសម្ភាសន៍ លោកអ្នកត្រូវតែបង្ហាញខ្លួននៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកតាមកាលបរិច្ឆេទ និងម៉ោងដែលបានកំណត់។ សូមអានអំពី ការរិតបណ្តឹងសន្តិសុខ នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដែលរៀបរាប់ពីអ្វីដែលលោកអ្នកអាច និងមិនអាចយកចូលក្នុងស្ថានទូតបាននៅពេលអ្នកមកសម្ភាស។ លោកអ្នកគួរតែយកលិខិតណាត់ជួប និងឯកសារដែលតម្រូវសម្រាប់ ប្រភេទទិដ្ឋាការ របស់អ្នក។