អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ពាក្យសុំ​ដែល​រង់ចាំ​សកម្មភាព​បន្ថែមទៀត

ពាក្យសុំ​ដែល​រង់ចាំ​សកម្មភាព​បន្ថែមទៀត

លើទំព័រនេះ


ទិដ្ឋភាព​ទូទៅ

ការបដិសេធទិដ្ឋាការតាមមាត្រា 221(g) មានន័យថាបេក្ខជនមិនទាន់បានយកព័ត៌មាន ឬឯកសារមួយចំនួនដែលចាំបាច់សម្រាប់ពាក្យសុំទិដ្ឋាការរបស់គេ ឬពាក្យសុំទិដ្ឋាការបស់គេត្រូវធ្វើដំណើរការរដ្ឋបាល។ មន្ត្រីកុងស៊ុលដែលសម្ភាសន៍អ្នកនឹងជំរាបអោយអ្នកដឹងនៅពេលសម្ភាសន៍ចប់ថាតើពាក្យសុំទិដ្ឋាការនោះត្រូវគេបដិសេធតាមមាត្រា 221(g) ឬអត់។ មន្ត្រីកុងស៊ុលនឹងជំរាបអ្នកអោយដឹងថាពាក្យសុំទិដ្ឋាការរបស់អ្នកត្រូវការពេលវេលារដ្ឋបាលដើម្បីពិនិត្យពិចារណា ឬក៏ស្នើសុំអោយអ្នកទៅរកព័ត៌មាន ឬឯកសារមកបន្ថែម។

ប្រសិនបើត្រូវការព័ត៌មាន ឬឯកសារបន្ថែម មន្ត្រីរូបនោះនឹងពន្យល់ប្រាប់អ្នកពីអ្វីដែលអ្នកត្រូវធ្វើ ហើយតើត្រូវត្រឡប់មកវិញនៅពេលណា ហើយគេនឹងផ្តល់លិខិតជាលាយលក្ខណ៍អក្សរមួយ ដែលអ្នកអាចយកត្រឡប់មកវិញក្នុងរយៈពេល12ខែ គិតចាប់ពីថ្ងៃដាក់ពាក្យសុំ ហើយអ្នកអាចយកឯកសារបន្ថែមទាំងនោះមកដោយមិនចាំបាច់បង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការជាថ្មីទៀតទេ។ ពាក្យសុំដែលត្រូវបានគេបដិសេធតាមមាត្រា 221(g) នឹងអស់សុពលភាពជាស្ថាពរក្នុងរយៈពេលមួយឆ្នាំគិតចាប់ពីថ្ងៃសម្ភាសន៍ ដូចមានចែងក្នុងមាត្រា 203(e)។

ប្រសិនបើស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកស្នើសុំព័ត៌មាន ឬឯកសារបន្ថែម អ្នកត្រូវតែប្រគល់ព័ត៌មាន និងឯកសារទាំងនោះដោយអនុលោមទៅតាមការណែនាំដែលចែងក្នុងលិខិតបដិសេធ តាមមាត្រា 221(g) ដែលមន្ត្រីកុងស៊ុលជូនទៅអ្នក។

ព័ត៌មាន​ផ្សេងទៀត

ពាក្យសុំទិដ្ឋាការខ្លះតម្រូវឲ្យមានដំណើរការរដ្ឋបាលបន្ថែម ដែលត្រូវចំណាយពេលវេលាបន្ថែម បន្ទាប់ពីមន្ត្រីកុងស៊ុលបានសម្ភាសន៍រួច។ មន្ត្រីកុងស៊ុលនឹងជំរាបអ្នកអោយដឹងពីការសម្រេចចិត្តនេះនៅពេលសម្ភាសន៍។  ទោះជាដូចនេះក៏ដោយ នៅពេលដែលពាក្យសុំទិដ្ឋាការដាក់អោយមានដំណើរការរដ្ឋបាលបន្ថែម រយៈពេលដែលត្រូវចំណាយចំពោះពាក្យសុំ អាចខុសៗគ្នាអាស្រ័យទៅតាមស្ថានភាពជាក់ស្តែងរបស់ពាក្យសុំនោះ។ សូមរំលឹកថា អ្នកគួរតែស្រូតដាក់ពាក្យសុំទិដ្ឋាការឲ្យបានឆាប់ និងសមរម្យល្មមមុនពេលដែលអ្នកគ្រោងធ្វើដំណើរ។

អ្នកក៏អាចពិនិត្យមើលស្ថានភាពនៃពាក្យសុំរបស់អ្នកបានគ្រប់ពេលវេលានៅក្នុង គេហទំព័រនេះ