អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ពាក្យសុំទិដ្ឋាការដែលត្រូវបដិសេធដោយយោងតាមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (INA) មាត្រា ២២១(g)

ពាក្យសុំទិដ្ឋាការដែលត្រូវបដិសេធដោយយោងតាមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (INA) មាត្រា ២២១(g)

លើទំព័រនេះ


ព័ត៌មានទូទៅ

ការបដិសេធតាមមាត្រា ២២១(g) មានន័យថា ពាក្យសុំនៅខ្វះព័ត៌មានសំខាន់ ឬពាក្យសុំនោះត្រូវរង់ចាំដំណើរការផ្នែករដ្ឋបាលបន្ថែមទៀត។ មន្ត្រីកុងស៊ុលដែលសម្ភាសអ្នកនឹងជម្រាបនៅពេលសម្ភាសចប់ប្រសិនបើសុំណុំរឿងរបស់អ្នកត្រូវបានបដិសេធតាមមាត្រា ២២១(g)​ នេះ។ មន្ត្រីកុងស៊ុលនឹងជម្រាបអ្នកថា សុំណុំរឿងអ្នកត្រូវរង់ចាំដំណើរការផ្នែករដ្ឋបាល ឬស្នើរសុំ​ព័ត៌មានបន្ថែម។ 

ប្រសិនបើស្នើរសុំ​ព័ត៌មានបន្ថែម មន្ត្រីកុងស៊ុលនឹងជម្រាបអ្នកពីរបៀបផ្តល់ព័ត៌មានបន្ថែមនោះ។ នៅពេលអ្នកត្រូវបានបដិសេធតាមមាត្រា ២២១(g) អ្នកនឹងទទួលបានសំបុត្រមួយច្បាប់ដែលបញ្ជាក់ពីការបដិសេធ​ ហើយអ្នកមាន​ពេល​ ១២​ខែពីថ្ងៃបដិសេធដើម្បីផ្តល់ឯកសារដែលត្រូវបានស្នើរសុំ​ ដោយមិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការថ្មីឬក៏បង់ថ្លៃពាក្យសុំទិដ្ឋាការថ្មីម្តងទៀតឡើយ។ ប្រសិនបើអ្នកមិនផ្តល់ឯកសារបន្ថែមក្នុងរយះពេលមួយឆ្នាំទេ ពាក្យសុំទិដ្ឋាការរបស់អ្នកនឹងផុតសុពលភាពដោយយោងទៅតាមមាត្រា​ ២០៣(g)​ នៃច្បាប់អន្តោប្រវេសន៍និងសញ្ជាតិ។ 

ប្រសិនបើស្ថានទូតសហរដ្ឋអាមេរិកស្នើរសុំព័ត៌មានឬឯកសារបន្ថែមពីអ្នក អ្នកត្រូវផ្ដល់ឯកសារទាំងនោះតាមការណែនាំនៅលើសំបុត្របដិសេធ ២២១(g) ដែលស្ថានទូតជូនទៅអ្នក។

ដំណើរការផ្នែករដ្ឋបាល

ពាក្យសុំទិដ្ឋាការដែលត្រូវបដិសេធខ្លះអាចត្រូវបដិសេធតាមមាត្រា ២២១(g) ដោយសារតម្រូវឲ្យរង់ចាំដំណើរការផ្នែករដ្ឋបាល។​​ ​​ មន្ត្រីកុងស៊ុលដែលសម្ភាសអ្នកនឹងជម្រាបនៅពេលសម្ភាសចប់ប្រសិនបើសុំណុំរឿងរបស់អ្នកត្រូវបានបដិសេធតាមមាត្រា ២២១(g) ដែលតម្រូវឲ្យរង់ចាំដំណើរការផ្នែករដ្ឋបាល។ ពេលវេលានៃការរង់ចាំដំណើរការផ្នែករដ្ឋបាលខុសប្លែកពីគ្នាទៅតាមស្ថានភាពនៃសំណុំរឿងនីមួយៗ។ មុននឹងធ្វើការសាកសួរតាមដានលទ្ធផលពីដំណើរការផ្នែករដ្ឋបាល យ៉ាងហោចណាស់បេក្ខជនត្រូវរង់ចាំឲ្យបាន១៨០ថ្ងៃគិតចាប់ពីថ្ងៃសម្ភាសន៍ ឬពីថ្ងៃដែលបានផ្ដល់ឯកសារបន្ថែម ដោយចាប់ផ្តើមរាប់ពីថ្ងៃក្រោយគេបង្អស់លើកលែងតែក្នុងករណីដែលអ្នកត្រូវធ្វើដំណើរបន្ទាន់ប៉ុណ្ណោះ (ឧ. ជំងឺធ្ងន់ធ្ងរ រងរបួស ឬមានសមាជិកគ្រួសាណាម្នាក់ស្លាប់ជាដើម)។ 

លោកអ្នកអាចតាមដានស្ថានភាពពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍របស់អ្នកបាននៅ ត្រង់នេះ ដោយគ្រាន់តែបញ្ជូលនូវឈ្មោះទីតាំងដែលអ្នកបានទៅសម្ភាសន៍ និងលេខសំណុំរឿង។ សូមចំណាំដែរថាសំណុំរឿងរបស់អ្នកនឹងស្ថិតក្នុងស្ថានភាពបដិសេធ​ រហូតទាល់តែមន្ត្រីកុងស៊ុលអាចធ្វើការសម្រេចបានថាអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីទទួលបានទិដ្ឋាការឬអត់។