ពេលវេលានៃការរង់ចាំទិដ្ឋាការអន្តោប្រវេសន៍
លើទំព័រនេះទិដ្ឋភាពទូទៅ
សំណុំរឿងទិដ្ឋាការអន្តោប្រវេសន៍នីមួយៗគឺខុសៗគ្នា ដូច្នេះវាពិបាកក្នុងការប៉ាន់ស្មានអំពីរយៈពេលដែលដំណើរការនេះត្រូវការចំពោះបុគ្គលជាក់លាក់។ ជាទូទៅ មានកត្តាបីយ៉ាងដែលរួមចំណែកកំណត់ពេលវេលានៃដំណើរការដែលត្រូវការ៖
ពេលវេលាដែលត្រូវការដើម្បីដំណើរការពាក្យស្នើសុំមួយ
ពេលវេលាដែលត្រូវការដើម្បីឲ្យ USCIS យល់ព្រមលើពាក្យស្នើសុំមួយ ខុសគ្នាទៅតាមប្រភេទនៃការស្នើសុំ និង ការិយាល័យ USCIS ជាក់លាក់ដែលពាក់ព័ន្ធ។ ការប៉ាន់ប្រមាណសម្រាប់ការិយាល័យ USCIS ជាក់លាក់ផ្សេងៗអាចរកបាននៅ ទីនេះ។
រយៈពេលដែលត្រូវការដើម្បីដំណើរការតាមរយៈមជ្ឈមណ្ឌលទិដ្ឋាការជាតិ និង ស្ថានទូត ឬ ស្ថានកុងស៊ុលសហរដ្ឋអាមេរិក
នៅពេលដែលការស្នើសុំមួយទទួលការយល់ព្រម ប្រសិនបើវាស្ថិតក្នុងប្រភេទសាច់ញាតិជិតដិត ឬ មានកាលបរិច្ឆេទអាទិភាពបច្ចុប្បន្ន វាអាស្រ័យយ៉ាងខ្លាំងទៅលើអ្នក ថាតើវាត្រូវការពេលប៉ុន្មានក្នុងការទទួលការណាត់ជួបសម្ភាសន៍។ ឲ្យតែអ្នកធ្វើតាមសេចក្ដីណែនាំដែលមជ្ឈមណ្ឌលទិដ្ឋាការជាតិ (NVC) ផ្ដល់ឲ្យ និង ប្រគល់ឯកសារដែលបានស្នើសុំទាំងអស់កាន់តែឆាប់រហ័សនោះ ការណាត់ជួប ក៏អាចត្រូវបានរៀបចំពេលវេលាកាន់តែឆាប់រហ័សទៅតាមនោះដែរ។ ជាធម្មតាការណាត់ជួប ត្រូវបានរៀបចំពេលវេលាសម្រាប់ខែ បន្ទាប់ពីឯកសារទាំងអស់ត្រូវបានប្រគល់។ តាមធម្មតា ទិដ្ឋាការអាចទទួលបានក្នុងរយៈពេលពីរបីថ្ងៃ បន្ទាប់ពីការសម្ភាសន៍។
ពេលវេលាសម្រាប់សំណុំរឿងបញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀត
ចំពោះប្រភេទនៃអន្តោប្រវេសន៍ជាក់លាក់ ច្បាប់អនុញ្ញាតឲ្យចេញទិដ្ឋាការដែលមានកំណត់ជារៀងរាល់ឆ្នាំតែប៉ុណ្ណោះ។ សំណុំរឿងទាំងនេះត្រូវបានដំណើរការយ៉ាងហ្មត់ចត់ តាមលំដាប់នៃកាលបរិច្ឆេទដែលបានដាក់ពាក្យស្នើសុំ (នេះគឺជា កាលបរិច្ឆេទអទិភាព)។ ទិដ្ឋាការមិនអាចចេញឲ្យឡើយ រហូតទាល់តែដល់កាលបរិច្ឆេទអាទិភាពរបស់បេក្ខជនសុំ (ពាក្យសុំនោះក្លាយជាសំណុំរឿង បច្ចុប្បន្ន)។ ការណ៍នេះ អាចត្រូវការពេលវេលាជាច្រើនឆ្នាំ។ ខណៈពេលយើងមិនអាចនិយាយឲ្យបានជាក់លាក់ថាតើវានឹងត្រូវការពេលប៉ុន្មានក៏ដោយ ព័ត៌មានអំពីទិដ្ឋាការ ដែលបោះពុម្ពផ្សាយជារៀងរាល់ខែ នឹងរៀបរាប់នូវកាលបរិច្ឆេទអាទិភាពដែលកំពុងដំណើរការបច្ចុប្បន្ន ដែលអាចផ្ដល់នូវសញ្ញាបង្ហាញប្រាប់ពីរយៈពេលប៉ុន្មានទៀតដែលវានៅសល់។
សម្គាល់៖ នៅពេលដែលអ្នកដាក់ញត្តិ ចូលសញ្ជាតិ គ្រប់ញត្តិ F2A ទាំងអស់ (ប្តី ឬប្រពន្ធ ឬកូនដែលជាអនីតិជនរបស់អ្នកស្នាក់នៅអចិន្រ្តៃយ៍) ត្រូវបានបម្លែងដោយស្វ័យប្រវត្តិទៅជាញត្តិ IR1 (ប្តី ឬប្រពន្ធពលរដ្ឋអាមេរិក) ឬ IR2 (កូនរបស់ពលរដ្ឋអាមេរិក)។ ទិដ្ឋាការទាំងនេះ មិនស្ថិតនៅក្រោមប្រព័ន្ធកូតាទិដ្ឋាការឡើយ ដូច្នេះជានិច្ចកាលយើងអាចចេញទិដ្ឋាការសម្រាប់ការប្រើប្រាស់របស់អ្នកទទួលផលទាំងនោះ ប្រសិនបើពួកគេទទួលសិទ្ធិសម្រាប់ការចេញទិដ្ឋាការឲ្យ។ សូមទាក់ទង USCIS ដើម្បីទទួលព័ត៌មានបន្ថែម។