ថ្លៃដាក់ពាក្យសុំទិដ្ឋាការ
លើទំព័រនេះ
- ទិដ្ឋភាពទូទៅ
- ព័ត៌មានអំពីការបង់ប្រាក់
- លក្ខខ័ណ្ឌ
- ប្រភេទទិដ្ឋាការ និងតម្លៃដាក់ពាក្យសុំ
- ប្រភេទទិដ្ឋាការ និងលក្ខខ័ណ្ឌដែលមិនចាំបាច់បង់ថ្លៃដាក់ពាក្យសុំ
- តម្លៃពាក់ព័ន្ធផ្សេងៗទៀត
ទិដ្ឋភាពទូទៅ
បេក្ខជនសុំទិដ្ឋាការទាំងអស់រួមទាំងកុមារផងដែរ ត្រូវតែបង់ប្រាក់ថ្លៃដាក់ពាក្យសុំមុនពេលដាក់ពាក្យសុំទិដ្ឋាការ ហើយការបង់ប្រាក់នេះ ពេលខ្លះត្រូវបានគេហៅថាជាតម្លៃ MRV មានន័យថាទឹកប្រាក់នេះមិនអាចបង្វិលសងទៅបេក្ខជនវិញ ឬមិនអាចផ្ទេរពីបេក្ខជនម្នាក់ទៅបេក្ខជនម្នាក់ទៀតបានទេ ។ ថ្លៃដាក់ពាក្យសុំទិដ្ឋាការត្រូវតែបង់មុន ដោយមិនគិតថាតើអាចចេញទិដ្ឋាការជូនបានឬមិនបាននោះទេ។ ប្រភេទទិដ្ឋាការដែលអ្នកដាក់ពាក្យសុំនឹងកំណត់អំពីតម្លៃដែលអ្នកត្រូវបង់។ យោងទៅតាមសញ្ជាតិរបស់អ្នក និងប្រភេទទិដ្ឋាការដែលអ្នកកំពុងដាក់ពាក្យសុំ អ្នកក៏ប្រហែលជានឹងត្រូវបង់ប្រាក់ថ្លៃចេញទិដ្ឋាការ ឬ ថ្លៃបដិភាគ (Reciprocity) ផងដែរ។ គេហទំព័រនេះរៀបរាប់អំពីថ្លៃដាក់ពាក្យសុំទិដ្ឋាការ រួមទាំងប្រភេទនៃទិដ្ឋាការមិនមែនអន្តោប្រវេសន៍នីមួយៗ។
សូមសម្គាល់ថា តារាងខាងក្រោមនេះគឺតម្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍តែប៉ុណ្ណោះ។
ព័ត៌មានអំពីការបង់ប្រាក់
អ្នកអាចបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្ដោរប្រវេសន៍ដោយផ្ទាល់នៅសាខាណាមួយរបស់ធនាគារ Cathay United Bank ឬVFS Globalនៅក្នុងប្រទេសកម្ពុជាបាន។ថ្លៃដាក់ពាក្សត្រូវបង់ជាដុល្លារអាមេរិក។ ព័ត៌មានបន្ថែមអំពីជម្រើសនៃការបង់ប្រាក់មាននៅទីនេះ។ អាស័យដ្ឋានធនាគារ, សូមចុចទីនេះ។
លក្ខខ័ណ្ឌ
ថ្លៃដាក់ពាក្យសុំទិដ្ឋាការរបស់អ្នកគឺមិនអាចដកវិញបានទេ ហើយអ្នកក៏មិនអាចផ្ទេរវាទៅឱ្យអ្នកផ្សេងបានដែរ។ អ្នកនឹងទទួលបានលេខបង្កាន់ដៃមួយបន្ទាប់ពីបង់ថ្លៃដាក់ពាក្យរួច។ រាល់ថ្លៃសេវាស្នើសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទាំងអស់ (ដែលគេស្គាល់ថាជាថ្លៃសេវា MRV) ដែលបានបង់នៅក្នុង ឬ ក្រោយថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ នឹងមានសុពលភាពរយៈពេល ៣៦៥ថ្ងៃ គិតចាប់ពីថ្ងៃចេញបង្កាន់ដៃបង់ប្រាក់នោះ។ បេក្ខជនត្រូវធ្វើការណាត់ថ្ងៃជួបសម្ភាស ឬដាក់ពាក្យស្នើសុំទិដ្ឋាការដោយលើកលែងការសម្ភាសន៍ ក្នុងអំឡុងពេល ៣៦៥ថ្ងៃ គិតចាប់ពីថ្ងៃចេញបង្កាន់ដៃបង់ប្រាក់នោះ។ សូមចំណាំថា បេក្ខជនត្រូវតែធ្វើការណាត់ថ្ងៃជួបសម្ភាស ឬដាក់ពាក្យស្នើសុំទិដ្ឋាការដោយលើកលែងការសម្ភាសន៍របស់ពួកគេក្នុងរយៈពេល ៣៦៥ថ្ងៃ។ រីឯការសម្ភាសន៍មិនមានតម្រូវថានឹងត្រូវតែធ្វើឡើងក្នុងអំឡុងពេល ៣៦៥ថ្ងៃនោះទេ។ រាល់បង្កាន់ដៃសម្រាប់ថ្លៃសេវា MRV ដែលបានចេញជូនមុនថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ត្រូវបានបន្តសុពលភាពរហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣។
ប្រភេទទិដ្ឋាការ និងតម្លៃដាក់ពាក្យសុំ
តម្លៃដាក់ពាក្យសុំដែលរៀបរាប់ខាងក្រោមនេះ គឺជាតម្លៃសម្រាប់ការដាក់ពាក្យសុំទិដ្ឋាការមួយដង។ តម្លៃដាក់ពាក្យសុំសម្រាប់ប្រភេទទិដ្ឋាការមិនមែនអន្តោប្រវេសន៍ភាគច្រើនគឺ 185ដុល្លាសហរដ្ឋអាមេរិក។ តម្លៃនេះគឺសម្រាប់ទិដ្ឋាការប្រភេទទេសចរ មុខជំនួញ សិស្សនិស្សិត និងទិដ្ឋាការសម្រាប់ទស្សនកិច្ចផ្លាស់ប្តូរការសិក្សា។ ទិដ្ឋាការដែលតម្រូវអោយដាក់ឯកសារធានាភាគច្រើនដូចជាប្រភេទទិដ្ឋាការសំរាប់ការងារ និងសំរាប់កិច្ចការសាសនាមានតម្លៃ 205ដុល្លាសហរដ្ឋអាមេរិក។ ទិដ្ឋាការប្រភេទ K តម្លៃ265ដុល្លាសហរដ្ឋអាមេរិក ហើយទិដ្ឋាការប្រភេទ E តម្លៃ 315ដុល្លាសហរដ្ឋអាមេរិក។ តារាងខាងក្រោមនេះរៀបរាប់អំពីប្រភេទទិដ្ឋាការ និងតម្លៃដាក់ពាក្យសុំទិដ្ឋាការប្រភេទនីមួយៗ៖
តម្លៃដាក់ពាក្យសុំ (US$) | ប្រភេទទិដ្ឋាការ | ការពិពណ៌នាអំពីប្រភេទទិដ្ឋាការ |
---|---|---|
$185 | B | ជំនួញ ទេសចរ |
$185 | C-1 | ឆ្លងកាត់ |
$185 | D | នាវិក អាកាសយានិក |
$185 | F | សិស្ស និស្សិត (ចំណេះទូទៅ) |
$185 | I | អ្នកកាសែត និងអ្នកសារព័ត៌មាន |
$185 | J | ទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា |
$185 | M | សិស្ស និស្សិត (វិជ្ជាជីវៈ) |
$185 | T | ជនរងគ្រោះពីការជួញដូរមនុស្ស |
$185 | TN/TD | ទីប្រឹក្សា NAFTA |
$185 | U | ជនរងគ្រោះដោយសកម្មភាពឧក្រិដ្ឋកម្ម |
$205 | CW | កម្មករនិយោជិកធ្វើការងារបណ្តោះអាសន្ន CNMI (CW) |
$205 | H | កម្មករ និយោជិតបណ្តោះអាសន្ន ឬតាមរដូវកាល អ្នកហ្វឹកហាត់ការងារ |
$205 | L | បុគ្គលិកផ្លាស់ប្តូររវាងក្រុមហ៊ុន និងក្រុមហ៊ុន |
$205 | O | បុគ្គលដែលមានទេពកោសល្យពិសេស |
$205 | P | អត្តពលករ សិល្បករ និងអ្នកបង្កើតកម្មវិធីកំសាន្ត |
$205 | Q | ការផ្លាស់ប្ដូរវប្បធម៌ជាលក្ខណៈអន្តរជាតិ |
$205 | R | បុគ្គលិកវិស័យសាសនា |
$265 | K | គូដណ្ដឹង ឬប្តីប្រពន្ធរបស់ពលរដ្ឋអាមេរិក |
$315 | E | អ្នកជំនួញ ឬវិនិយោគិន អ្នកជំនាញឯកទេសអូស្ត្រាលី |
ប្រភេទទិដ្ឋាការ | ការពិពណ៌នាអំពីប្រភេទទិដ្ឋាការ |
តម្លៃដាក់ (USD$) |
---|---|---|
B | ជំនួញ ទេសចរ | $185 |
C-1 | ឆ្លងកាត់ | $185 |
CW | កម្មករនិយោជិកធ្វើការងារបណ្តោះអាសន្ន CNMI (CW) | $205 |
D | នាវិក អាកាសយានិក | $185 |
E | អ្នកជំនួញ ឬវិនិយោគិន អ្នកជំនាញឯកទេសអូស្ត្រាលី | $315 |
F | សិស្ស និស្សិត (ចំណេះទូទៅ) | $185 |
H | កម្មករ និយោជិត បណ្តោះអាសន្ន ឬតាមរដូវកាល អ្នកហ្វឹកហាត់ការងារ | $205 |
I | អ្នកកាសែត និងអ្នកសារព័ត៌មាន | $185 |
J | ទស្សនកិច្ចផ្លាស់ប្ដូរការសិក្សា | $185 |
K | គូដណ្ដឹង ឬប្តីប្រពន្ធរបស់ពលរដ្ឋអាមេរិក | $265 |
L | បុគ្គលិកផ្លាស់ប្តូររវាងក្រុមហ៊ុន និងក្រុមហ៊ុន | $205 |
M | សិស្ស និស្សិត (វិជ្ជាជីវៈ) | $185 |
O | បុគ្គលដែលមានទេពកោសល្យជាពិសេស | $205 |
P | អត្តពលករ អ្នកសិល្បៈ និងអ្នកបង្កើតកម្មវិធីកំសាន្ត | $205 |
Q | ការផ្លាស់ប្ដូរវប្បធម៌ជាលក្ខណៈអន្តរជាតិ | $205 |
R | បុគ្គលិកវិស័យសាសនា | $205 |
T | ជនរងគ្រោះពីការជួញដូរមនុស្ស | $185 |
U | ជនរងគ្រោះដោយសកម្មភាពឧក្រិដ្ឋកម្ម | $185 |
TN/TD | ទីប្រឹក្សា NAFTA | $185 |
ប្រភេទទិដ្ឋាការ និងលក្ខខ័ណ្ឌដែលមិនចាំបាច់បង់ប្រាក់ថ្លៃដាក់ពាក្យសុំ
- បេក្ខជនសុំទិដ្ឋាការប្រភេទ A, G, C-2, C-3, NATO និងទិដ្ឋាការការទូត (ដូចបានកំណត់ក្នុងមាត្រា 22 CFR 41.26);
- បេក្ខជនទិដ្ឋាការប្រភេទ J ដែលទៅចូលរួមក្នុងកម្មវិធីទស្សនកិច្ចផ្លាស់ប្ដូរការសិក្សាអប់រំ និងកម្មវិធីផ្លាស់ប្តូរវប្បធម៌ ដែលឧបត្ថម្ភជាផ្លូវការដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក;
- ការចេញទិដ្ឋាការ (ដែលអាចអានដោយម៉ាស៊ីន) សាជាថ្មី ក្នុងរយៈពេលមួយឆ្នាំនៃការចេញទិដ្ឋាការនោះ នៅពេលដែលទិដ្ឋាការមុនមិនបានបិទភ្ជាប់ត្រឹមត្រូវ ឬត្រូវចេញទិដ្ឋាការឲ្យម្តងទៀតដោយសាកំហុសណាមួយដែលមិនមែនបេក្ខជនជាអ្នកបង្កឡើង;
- បេក្ខជនទិដ្ឋាការដែលទទួលបានការលើកលែងថ្លៃដាក់ពាក្យសុំ តាមរយៈកិច្ចព្រមព្រៀងជាលក្ខណៈអន្តរជាតិ រួមមានសមាជិក និងបុគ្គលិកនៃបេសកកម្មអង្កេតការ ដែលទៅបំពេញការងារនៅទីស្នាក់ការអង្គការសហប្រជាជាតិ ហើយដែលបេសកកម្មរបស់ពួកគេទទួលស្គាល់ដោយមហាសន្និបាតអង្គការសហប្រជាជាតិ សមាជិកគ្រួសារខ្សែផ្ទាល់របស់ពួកគេក៏ទទួលបានការលើកលែងនេះដែរ;
- បេក្ខជនទិដ្ឋាការដែលធ្វើដំណើរដើម្បីសកម្មភាពសប្បុរសធម៌មួយចំនួន;
- និយោជិតរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលធ្វើដំណើរដើម្បីទៅបំពេញការងារផ្លូវការ និង;
- ឪពុកឬម្ដាយ, បងប្អូនបង្កើត, ប្តីឬប្រពន្ធ ឬកូនរបស់និយោជិតនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលត្រូវបានគេសម្លាប់ក្នុងពេលបំពេញភារកិច្ច ហើយពួកគេធ្វើដំណើរទៅសហរដ្ឋអាមេរិកដើម្បីទៅចូលរួមពិធីបុណ្យសព និងឬ ពិធីបញ្ចុះសពរបស់និយោជិតរូបនោះ ឬក៏ឪពុកឬម្ដាយ, បងប្អូនបង្កើត, ប្តីឬប្រពន្ធ, កូនប្រុស ឬកូនស្រីរបស់និយោជិតនៃរដ្ឋាភិបាលសហរដ្ឋអាមេរិកដែលបានរងរបួសធ្ងន់ធ្ងរក្នុងពេលបំពេញភារកិច្ច ហើយពួកគេត្រូវធ្វើដំណើរទៅសួរសុខទុក្ខក្នុងអំឡុងពេលដែលនិយោជិតរូបនោះកំពុងទទួលការព្យាបាលជាបន្ទាន់ និងសម្រាកឲ្យជាសះស្បើយឡើងវិញ។
តម្លៃពាក់ព័ន្ធផ្សេងៗទៀត
ក្នុងករណីខ្លះ តម្លៃទិដ្ឋាការបន្ថែមត្រូវបង់ដោយផ្ទាល់អោយមជ្ឈមណ្ឌលជាតិទិដ្ឋាការ ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក ឬក៏បង់ទៅអោយក្រសួងសន្តិសុខមាតុភូមិ។
តម្លៃនៃការចេញទិដ្ឋាការមិនមែនអន្តោប្រវេសន៍ (Reciprocity)
បេក្ខជនទិដ្ឋាការពីបណ្តាប្រទេសមួយចំនួន អាចត្រូវបានគេតម្រូវឲ្យបង់ថ្លៃនៃការចេញទិដ្ឋាការ បន្ទាប់ពីគេយល់ព្រមចេញទិដ្ឋាការអោយ។ តម្លៃនេះគឺផ្អែកលើ "Reciprocity" (ចំនួនទឹកប្រាក់ដែលប្រទេសនោះគិតពីពលរដ្ឋសហរដ្ឋអាមេរិក សម្រាប់ប្រភេទទិដ្ឋាការស្រដៀងគ្នានេះ)។ សហរដ្ឋអាមេរិកបានខិតខំប្រឹងប្រែងលុបបំបាត់ថ្លៃចេញទិដ្ឋាការនេះគ្រប់ពេលដែលអាចធ្វើបាន ប៉ុន្តែនៅពេលដែលរដ្ឋាភិបាលប្រទេសណាមួយគិតថ្លៃសេវាទាំងនេះពីពលរដ្ឋសហរដ្ឋអាមេរិក សហរដ្ឋអាមេរិកក៏ត្រូវតែកំណត់ថ្លៃ "Reciprocity") ពីពលរដ្ឋរបស់ប្រទេសនោះវិញដែរ។ គេហទំព័ររបស់ក្រសួងការបរទេសមានព័ត៌មានជាច្រើនទៀតអំពីថ្លៃចេញទិដ្ឋាការ និងមានព័ត៌មានថាតើអ្នកត្រូវបង់ថ្លៃចេញទិដ្ឋាការនោះដែរឬអត់។
ថ្លៃ SEVIS
ប្រព័ន្ធព័ត៌មានសម្រាប់សិស្ស និសិ្សត និងទស្សនកិច្ចផ្លាស់ប្តូរការសិក្សា (SEVIS) គឺជាប្រព័ន្ធអ៊ីនធើណិតដែលគ្រប់គ្រងបេក្ខជនទិដ្ឋាការប្រភេទ F M និង J (ព្រមទាំងសមាជិកក្រុមគ្រួសាររបស់គេ) តាំងពីពេលដែលពួកគេទទួលបានឯកសារពីដំបូង (ដូចជាទម្រង់ I-20 ឬ DS-2019) រហូតដល់ពេលដែលពួកគេបញ្ចប់ការសិក្សា ឬបញ្ចប់ទស្សនកិច្ច។
ចំពោះបេក្ខជនគោលដែលសុំទិដ្ឋាការប្រភេទ F M និង J៖ សូមប្រឹក្សាជាមួយសាលានៅសហរដ្ឋអាមេរិក ដើម្បីឲ្យប្រាកដថាព័ត៌មានរបស់អ្នកត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធ SEVIS ។ អ្នកត្រូវតែបង់ប្រាក់ថ្លៃ SEVIS ដាច់ដោយឡែកបន្ថែមពីលើថ្លៃដាក់ពាក្យសុំទិដ្ឋាការ។ ចំពោះបេក្ខជនជាសិស្ស និស្សិតដែលមានទម្រង់ I-20 តម្លៃ SEVIS គឺ 350ដុល្លាសហរដ្ឋអាមេរិក។ ចំពោះបេក្ខជនចូលរួមក្នុងកម្មវិធីទស្សនកិច្ចផ្លាស់ប្ដូរការសិក្សាភាគច្រើនដែលប្រើទម្រង់ DS-2019 ថ្លៃ SEVIS គឺ 220ដុល្លាសហរដ្ឋអាមេរិក ។ ភស្តុតាងអំពីការបង់ប្រាក់នេះគឺចាំបាច់ត្រូវតែបង្ហាញមុនពេលដែលយើងអាចចេញទិដ្ឋាការប្រភេទទាំងនេះជូនបេក្ខជនបាន។ ការបង់ប្រាក់ថ្លៃ SEVIS នេះមិនអាចបង់នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកបានទេ។ សេចក្ដីណែនាំអំពីការបង់ប្រាក់ថ្លៃ SEVIS អាចរកបាននៅ ទីនេះ។
ការលើកលែងថ្លៃ SEVIS
បេក្ខជនទិដ្ឋាការដែលទៅចូលរួមក្នុងកម្មវិធីដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកជាអ្នកឧបត្ថម្ភ (ដែលមានលេខកូដកម្មវិធីចាប់ផ្តើមដោយអក្សរ G1, G2, G3, G7) មិនចាំបាច់បង់ប្រាក់ថ្លៃ SEVIS នោះទេ។
ថ្លៃសម្រាប់ទិដ្ឋាការ Blanket L (ថ្លៃការទប់ស្កាត់ និងប្រឆាំងការក្លែងបន្លំ)
បេក្ខជនគោលដែលសុំទិដ្ឋាការប្រភេទ Blanket L ត្រូវតែបង់ប្រាក់ថ្លៃការទប់ស្កាត់ និងប្រឆាំងការក្លែងបន្លំចំនួន 500ដុល្លាសហរដ្ឋអាមេរិក អ្នកធានា (Petitioner) នៅសហរដ្ឋអាមេរិកជាអ្នកបង់ប្រាក់ថ្លៃការទប់ស្កាត់ និងប្រឆាំងការក្លែងបន្លំនេះ រួមជាមួយ នៅពេលដាក់ឯកសារធានាទិដ្ឋាការប្រភេទ L, H-1B និង H-2B នៅ USCIS។