អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / រូបថត និងការផ្តិតម្រាមដៃ

រូបថត និងការផ្តិតម្រាមដៃ

លើទំព័រនេះ


ទិដ្ឋភាពទូទៅ

នៅពេលដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ អ្នកចាំបាច់ត្រូវតែដាក់បញ្ចូលរូបថតប្រភេទឌីជីថល ហើយអ្នកត្រូវយករូបថតមួយសន្លឹកទៅស្ថានទូតសហរដ្ឋអាមេរិកនៅថ្ងៃដែលអ្នកបានណាត់ពេលវេលាសម្ភាសន៍។ ម៉្យាងវិញទៀត អ្នកនឹងត្រូវផ្ដិតម្រាមដៃនៅពេលទៅសម្ភាសន៍នៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក។

តម្រូវការរូបថតប្រភេទឌីជីថល

រូបថតសម្រាប់ពាក្យសុំទិដ្ឋាការត្រូវតែបំពេញតាមលក្ខខ័ណ្ឌមួយចំនួនដូចជាទំហំ និងទ្រង់ទ្រាយរបស់រូបថតនោះ។ ការយករូបថតដែលមិនបានបំពេញតាមលក្ខខ័ណ្ឌចាំបាច់ទាំងនេះអាចនាំឲ្យយឺតយ៉ាវដល់ដំណើរការពាក្យសុំទិដ្ឋាការរបស់អ្នក។ រូបថតដែលត្រូវយកមកជាមួយនឹងទម្រង់ DS-160 ត្រូវតែជារូបថតដែលទើបនឹងថតក្នុងរយៈពេលប្រាំមួយខែចុងក្រោយ ហើយត្រូវតែគោរពតាមការណែនាំដែលបង្ហាញក្នុងរូបភាពខាងក្រោម៖

ទំហំក្បាល

កម្ពស់ក្បាលដែលវាស់ពីផ្នែកខាងលើនៃសក់ ទៅដល់ផ្នែកខាងក្រោមចង្កាត្រូវតែស្ថិតនៅចន្លោះពី 50% ទៅ 70% នៃកម្ពស់សរុបរបស់រូបថតនោះ។ កម្ពស់ភ្នែកដែលវាស់ពីផ្នែកខាងក្រោមរូបថតដល់កំពស់ភ្នែករបស់អ្នក គួរស្ថិតនៅចន្លោះពី 55% ទៅ 70% ឬក៏ប្រហែល 2/3 នៃកម្ពស់របស់រូបថតទាំងស្រុង។

ទ្រង់ទ្រាយរូបថត

រូបថតត្រូវតែមានរាងបួនជ្រុង មានន័យថាកម្ពស់របស់រូបថត ត្រូវតែស្មើនឹងទទឹងរបស់វា។ ខ្នាតអប្បបរមារបស់រូបថតគឺ 600pixels x 600pixels (កម្ពស់xទទឹង)។ ខ្នាតអតិប្បរមាគឺ 1200pixels x 1200pixels (កម្ពស់ x ទទឹង)។

៧ចំណុច ដើម្បីទទួលបានរូបថតត្រឹមត្រូវ

ទីតាំងរបស់ក្បាល

ទីតាំងរបស់ក្បាល មានសារៈសំខាន់ណាស់នៅពេលថតរូបសម្រាប់ពាក្យសុំទិដ្ឋាការ។ សូមថតឲ្យចំពីមុខដើម្បីឲ្យឃើញផ្ទៃមុខទាំងស្រុង ដោយត្រូវបែរមុខចំទៅរកកាមេរ៉ា ហើយឲ្យប្រាកដថាអ្នកមិនបិទភ្នែក។

ផ្ទៃមុខនៅក្នុងរូបថត

រូបថតត្រូវតែឲ្យឃើញក្បាលទាំងមូលពីផ្នែកខាងលើនៃសក់រហូតដល់ផ្នែកខាងក្រោមនៃចង្ការបស់អ្នក។ រូបថតដែលល្អគឺកម្ពស់ក្បាលត្រូវមានប្រវែង 1-1-3/8 អ៊ិញ (25-35 ម.ម) ឬទំហំ 50%-70% នៃផ្ទៃរូបថតដូចខាងក្រោមនេះ៖

ស្ថិតនៅចំកណ្ដាលរូបថត

ក្បាលរបស់អ្នកត្រូវស្ថិតនៅចំកណ្ដាលរូបថត។

ឲ្យឃើញភ្នែក

“គោលការណ៍ហាមពាក់វ៉ែនតា” នឹងចាប់ផ្តើមអនុវត្តពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រោមគោលការណ៍នេះ ផ្នែកកិច្ចការកុងស៊ុល (CA) នឹងឈប់ទទួលយករូបថតរបស់បេក្ខជនដាក់ពាក្យសុំទិដ្ឋាការនិងលិខិតឆ្លងដែនទាំងឡាយណា ដែលមានពាក់វ៉ែនតា ប៉ុន្តែអាចលើកលែងបានក្នុងករណីកម្រមួយចំនួនដែលមានឯកសារបញ្ជាក់សុខភាព។

ភ្នែកត្រូវបើក ហើយស្ថិតនៅទីតាំងប្រហែល 2/3 ពីគែមខាងក្រោមនៃរូបថត ឬនៅចន្លោះពី 1-1/8 អ៊ិញ ទៅ 1-3/8 អ៊ិញ (28ម.ម និង 35ម.ម) ពោលគឺប្រហែល 60% ពីផ្ទៃខាងក្រោមនៃរូបថត។

ផ្ទៃខាងក្រោយខ្នង

ផ្ទៃខាងក្រោយខ្នងត្រូវតែជាផ្ទៃលាត អាចជាពណ៌ស ឬពណ៌ស្រដៀងនឹងពណ៌ស។ សូមអង្គុយថតនៅពីមុខផ្ទាំងដែលមានពណ៌ស ឬពណ៌ប្រហាក់ប្រហែលនឹងពណ៌សដើម្បីឲ្យរូបថតរបស់អ្នកទទួលបានលទ្ធផលល្អបំផុត។

លុបបំបាត់ស្រមោល

សូមអង្គុយ ដើម្បីឱ្យផ្ទៃមុខរបស់អ្នកមានពន្លឺពេញលេញ ហើយមិន ចាំងស្រមោលទៅ  លើផ្ទៃមុខ ឬផ្ទៃខាងក្រោយខ្នង។

សូមអង្គុយធម្មតា កុំប្រឹង និងជាលក្ខណៈធម្មជាតិ

សូមប្រាកដថាផ្ទៃមុខរបស់អ្នកមានទឹកមុខធម្មតា ជាលក្ខណៈធម្មជាតិនៅពេលអ្នកថតរូប ដូចរូបដែលបង្ហាញនៅទីនេះ៖

ចូរកុំពាក់មួក ឬគ្របក្បាលដែលនាំឲ្យបាំងសក់ ឬជើងសក់ លើកលែងតែអ្នកត្រូវពាក់វាជារៀងរាល់ថ្ងៃក្នុងន័យសាសនា។ ផ្ទៃមុខពេញរបស់អ្នកត្រូវតែបង្ហាញឲ្យច្បាស់ ហើយឈ្នួតក្បាលមិនត្រូវឲ្យមានស្រមោលបាំងមកលើផ្ទៃមុខរបស់អ្នកឡើយ។

ការផ្ដិតម្រាមដៃ

បេក្ខជនសុំទិដ្ឋាការត្រូវតែផ្ដិតម្រាមដៃនៅស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដែលជាផ្នែកមួយនៃការសម្ភាសន៍សុំទិដ្ឋាការ។ ក្នុងអំឡុងពេលដាក់ពាក្យសុំទិដ្ឋាការ ជាធម្មតានៅពេលមកសម្ភាសន៍អ្នកនឹងត្រូវផ្តិតស្នាមម្រាមដៃជាលក្ខណៈឌីជីថលដោយមិនប្រើទឹកថ្នាំ នឹងធ្វើឡើងយ៉ាងឆាប់រហ័ស។ មានបេក្ខជនខ្លះមិនតម្រូវឲ្យផ្ដិតម្រាមដៃទេ ដូចជា៖

  • បេក្ខជនទិដ្ឋាការដែលធ្វើដំណើរដើម្បីទៅបំពេញការងារផ្លូវការរបស់រដ្ឋាភិបាល លើកលែងតែបេក្ខជនដែលសុំទិដ្ឋាការប្រភេទ A-3 និង G-5។
  • បេក្ខជនទិដ្ឋាការដែលមានអាយុក្រោម 14 ឆ្នាំ ឬអាយុលើសពី 79 ឆ្នាំ។

ព័ត៌មានបន្ថែម

សម្រាប់ព័ត៌មានបន្ថែមអំពីលក្ខណៈតម្រូវរបស់រូបថតសម្រាប់ដាក់ពាក្យសុំទិដ្ឋាការ សូមចូលមើល គេហទំព័រ

របស់ក្រសួងការបរទេស។

ក្រសួងការបរទេសក៏មានសំណួរចម្លើយដែលបានសួរញឹកញាប់ (FAQ) នៅទីនេះផងដែរ។