អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / គោលការណ៍ឯកជនភាព

គោលការណ៍ឯកជនភាព

លើទំព័រនេះ

ព័ត៌មាន​សំខាន់​ៗអំពី​ការប្រើប្រាស់គេហទំព័រ​នេះ

ភាពឯកជនរបស់អ្នកមានសារៈសំខាន់ណាស់ចំពោះយើង។ អាស្រ័យហេតុនេះ យើងបានបង្កើតគោលការណ៍នេះ ដើម្បីឲ្យអ្នកយល់ថាតើយើងប្រមូល, ប្រើប្រាស់, ធ្វើទំនាក់ទំនង,បញ្ចេញនិងប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកយ៉ាងដូចម្ដេច។ ចំណុចខាងក្រោមគូសបញ្ជាក់អំពីគោលការណ៍ឯកជនភាពរបស់យើង។

  • មុនពេល ឬ នៅពេលប្រមូលព័ត៌មានផ្ទាល់ខ្លួន យើងនឹងប្រាប់អ្នកអំពីគោលបំណងថាតើយើងប្រមូលព័ត៌មានទាំងនោះធ្វើអ្វីខ្លះ។
  • យើងនឹងប្រមូល និង ប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនទាំងនោះ សម្រាប់ាំតែគោលបំណងដែលយើងបានប្រាប់ និង សំរាប់គោលបំណងផ្សេងទៀតដែលប្រហាក់ប្រហែលគ្នា បើមិនដូច្នោះទេ យើងនឹងសុំ ការយល់ព្រមពីបុគ្គលដែលពាក់ព័ន្ធទាំងនោះ ឬ តាមអ្វីដែលតម្រូវឱ្យមានតាមច្បាប់។
  • យើងនឹងរក្សាទុកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកតាមការចាំបាច់តែប៉ុណ្ណោះ ដើម្បីបំពេញតាមគោលបំណងទាំងនោះ។
  • យើងនឹងប្រមូលព័ត៌មានផ្ទាល់ខ្លួនតាមមធ្យោបាយស្របច្បាប់ និងត្រឹមត្រូវ ហើយប្រសិនបើកាលៈទេសៈអនុគ្រោះ យើងនឹងប្រាប់បុគ្គលដែលពាក់ព័ន្ធឱ្យបានដឹង និងយល់ព្រម។
  • ទិន្នន័យផ្ទាល់ខ្លួនដែលត្រូវប្រមូលគួរពាក់ព័ន្ធនឹងគោលបំណងដែលត្រូវប្រើប្រាស់ ហើយនៅពេលដែលចាំបាច់សម្រាប់គោលបំណងទាំងនោះទិន្នន័យនោះគួរតែជាក់លាក់, ពេញលេញ និង ថ្មីបំផុត។
  • យើងនឹងថែរក្សាព័ត៌មានផ្ទាល់ខ្លួនតាមរយៈការការពារសុវត្ថិភាពសមស្រប ទប់ស្កាត់ការបាត់បង់ ឬ ចោរកម្ម ព្រមទាំងការចូលប្រើ, ការបញ្ចេញផ្សព្វផ្សាយ, ការលួចចម្លង, ការប្រើប្រាស់ ឬ ការកែប្រែព័ត៌មានទាំងនោះដោយគ្មានការអនុញ្ញាត។
  • យើងនឹងបង្កើតឱ្យមានព័ត៌មានស្ដីពីគោលការណ៍ និង ការអនុវត្តរបស់យើង ពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន ដើម្បីឲ្យអតិថិជនអាចរកព័ត៌មានទាំងនោះបានដោយងាយស្រួល ។

យើងប្ដេជ្ញាបំពេញការងាររបស់យើងស្របតាមគោលការណ៍ទាំងនេះ ដើម្បីធានាឲ្យប្រាកដថា ភាពសម្ងាត់នៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកត្រូវបានការពារ និង រក្សាទុកបានយ៉ាងត្រឹមត្រូវ។