អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ការដាក់ពាក្យសុំ​ទិដ្ឋាការ​

ការដាក់ពាក្យសុំ​ទិដ្ឋាការ​

លើទំព័រនេះ


ទិដ្ឋភាព​ទូទៅ

សូមបញ្ជាក់អោយច្បាស់ថាតើអ្នកត្រូវការដាក់ពាក្យសុំទិដ្ឋាការដែរឬអត់។ អ្នកប្រហែលជាមិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការអាមេរិកសារជាថ្មីនោះទេ ប្រសិនបើអ្នកមានទិដ្ឋាការអាមេរិកដែលមានសុពលភាពនៅឡើយ ឬអ្នកជាជនជាតិនៃប្រទេសដែលចូលរួមក្នុង កម្មវិធីលើកលែងទិដ្ឋាការ ។ 

ប្រសិនបើអ្នកពិតជាត្រូវការដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍មែននោះ សូមធ្វើតាមជំហានដូចខាងក្រោម។

របៀប​ដាក់ពាក្យសុំ

ជំហានទី 1:

សម្រាប់បេក្ខជនសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍៖

កំណត់ប្រភេទទិដ្ឋាការរបស់អ្នកដោយអានព័ត៌មានអំពីទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទូទៅ។ ប្រភេទទិដ្ឋាការនីមួយៗបង្ហាញអំពីលក្ខខ័ណ្ឌ និងតម្រូវការចាំបាច់ផ្សេងៗទៀតដើម្បីដាក់ពាក្យសុំ។ សូមជ្រើសរើសយកប្រភេទទិដ្ឋាការដែលសមស្របនឹងស្ថានភាពរបស់អ្នក។ 

សូមអោយប្រាកដថាអ្នកបានអានពត៌មានពី កម្មវិធីលើកលែងទិដ្ឋាការ។ ប្រសិនបើប្រទេសរបស់អ្នកចូលរួមក្នុងកម្មវិធីលើកលែងទិដ្ឋាការ អ្នកមិនចាំបាច់ដាក់ពាក្យសុំទិដ្ឋាការទេ ប្រសិនបើធ្វើដំណើរដើម្បីកិច្ចការមុខជំនួញ ឬកម្សាន្ត ហើយទៅស្នាក់នៅសហរដ្ឋអាមេរិកក្នុងរយៈពេល 90ថ្ងៃ ឬតិចជាងនេះ។

ជំហានទី 2:

ជំហានបន្ទាប់គឺត្រូវបំពេញ ទម្រង់DS-160។ សូមប្រាកដថាអ្នកបានអាន សេចក្តីណែនាំ សម្រាប់ការបំពេញទម្រង់ DS-160 អោយលំអិត។ រាល់ ព័ត៌មានទាំងអស់ត្រូវតែជាព័ត៌មានត្រឹមត្រូវ និងពិតប្រាកដ។ នៅពេលដែលបញ្ជូនទម្រង់បែបបទនេះមក អ្នកមិនអាចផ្លាស់ប្ដូរ ឬកែប្រែព័ត៌មានណាមួយបានទេ ។ ប្រសិនបើអ្នកត្រូវការជំនួយ សូមប្រឹក្សាយោបល់ជាមួយមេធាវីអន្តោប្រវេសន៍ ឬអ្នកបកប្រែភាសា។ មជ្ឈមណ្ឌលផ្តល់ពត៌មានមិនអាចជួយបំពេញទម្រង់ DS-160 អោយអ្នកបានឡើយ។ អ្នកនឹងត្រូវការលេខកូដរបស់ទម្រង់ DS-160 សម្រាប់ណាត់ពេលវេលាសម្ភាសន៍។

ជំហានទី 3:

នៅពេលដែលអ្នកបានកំណត់ប្រភេទទិដ្ឋាការត្រឹមត្រូវ និងបានបំពេញ DS-160 រួចហើយ អ្នកត្រូវបង់ប្រាក់ថ្លៃទិដ្ឋាការ។ តារាងរាយតម្លៃទិដ្ឋាការ រៀបរាប់ពីប្រភេទទិដ្ឋាការ និងតម្លៃទិដ្ឋាការជាដុល្លារសហរដ្ឋអាមេរិក ។
ដើម្បីបង់ប្រាក់ថ្លៃទិដ្ឋាការ សូមអានព័ត៌មានជម្រើសធនាគារ និងការបង់ប្រាក់។ ទំព័រនេះរៀបរាប់អំពីរបៀបបង់ប្រាក់ថ្លៃទិដ្ឋាការ។ អ្នកនឹងបង្កើតទម្រង់បែបជីវប្រវត្ថិមួយ ហើយត្រូវរក្សាទុកលេខវិក័យបត្របង់ប្រាក់សម្រាប់ណាត់ពេលវេលាសម្ភាសន៍ទិដ្ឋាការ។

ជំហានទី 4:

ឥឡូវអ្នកនឹងត្រូវ log in ចូលទៅកាន់ Profileរបស់អ្នកដោយប្រើព័ត៌មានសម្ងាត់ដូចអ្វីដែលអ្នកធ្លាប់បានប្រើដើម្បីព្រីងឯកសារ (the cash deposit instructions) សម្រាប់យកទៅបង់ប្រាក់ថ្លៃទិដ្ឋាការ។ នៅពេលអ្នកស្ថិតក្នុងទំព័រនេះ អ្នកនឹងឃើញផ្ទាំងព័ត៌មានរបស់អ្នក។
សូមចុចលើប៊ូតុងណាត់ពេលវេលា (Schedule Appointment) ដែលស្ថិតនៅប៉ែកខាងឆ្វេងដៃ។
ដំណាក់កាលនេះគឺជាការចាប់ផ្ដើមណាត់ពេលវេលាសម្ភាសន៍។ អ្នកត្រូវមានព័ត៌មាន និងឯកសារដូចខាងក្រោម៖

  • លេខលិខិតឆ្លងដែនរបស់អ្នក។
  • លេខវិក័យបត្រដែលមាននៅលើបង្កាន់ដៃបង់ប្រាក់ថ្លៃទិដ្ឋាការ។ សូមចុច ទីនេះ  ប្រសិនបើអ្នកត្រូវការជំនួយក្នុងការរកលេខវិក័យបត្រនេះ។
  • លេខបារកូដដប់ខ្ទង់នៅលើទំព័របញ្ជាក់របស់ទម្រង់ DS-160។

នៅពេលដែលអ្នកកំពុងបំពេញព័ត៌មានទាំងនេះ អ្នកនឹងអាចជ្រើសរើសប្រភេទទិដ្ឋាការ វាយបញ្ចូលទិន្នន័យផ្ទាល់ខ្លួន បញ្ចូលឈ្មោះអ្នករួមដំណើរជាមួយ បញ្ជាក់ពីការបង់ប្រាក់ថ្លៃទិដ្ឋាការ និងណាត់ពេលវេលាសម្ភាសន៍។

ជំហានទី 5:

សូមអញ្ជើញទៅកាន់ ស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិក នៅថ្ងៃនិងម៉ោងពេលដែលលោកអ្នកបានណាត់។ សូមពិនិត្យមើល តារាងណាត់ពេលវេលាសម្ភាសន៍ ដើម្បីអោយដឹងពីឯកសារចាំបាច់នានាដែលត្រូវយកទៅជាមួយនៅថ្ងៃសម្ភាសន៍។

ជំហានទី 6:

ប្រសិនបើយើងអនុម័តចេញទិដ្ឋាការជូន អ្នកត្រូវត្រឡប់មកយកទិដ្ឋាការនៅស្ថានទូត ឬស្ថានកុងស៊ុលវិញនៅពេលណាដែលយើងធ្វើទិដ្ឋាការរួច។