អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ពាក្យសុំទិដ្ឋាការដែលត្រូវបដិសេធដោយយោងតាមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (INA) មាត្រា ២២១(g)

ពាក្យសុំទិដ្ឋាការដែលត្រូវបដិសេធដោយយោងតាមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ (INA) មាត្រា ២២១(g)

លើទំព័រនេះ

ព័ត៌មានទូទៅ

ការបដិសេធតាមមាត្រា ២២១(g) មានន័យថា ពាក្យសុំទិដ្ឋាការនោះខ្វះខាតព័ត៌មានសំខាន់ ឬពាក្យសុំនោះត្រូវរង់ចាំដំណើរការផ្នែករដ្ឋបាលបន្ថែមទៀត។ មន្ត្រីកុងស៊ុលដែលសម្ភាសអ្នកនឹងជម្រាបនៅពេលសម្ភាសចប់ប្រសិនបើករណីទិដ្ឋាការរបស់អ្នកត្រូវបានបដិសេធដោយយោងទៅតាមច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ មាត្រា ២២១(g)​ នេះ។ មន្ត្រីកុងស៊ុលអាចនឹងជម្រាបអ្នកថាករណីទិដ្ឋាការរបស់អ្នកត្រូវរង់ចាំដំណើរការផ្នែករដ្ឋបាលបន្ត ឬស្នើរសុំ​អោយផ្តល់ព័ត៌មានបន្ថែម។

ប្រសិនបើអ្នកត្រូវបានស្នើរសុំអោយផ្តល់​ព័ត៌មានបន្ថែម មន្ត្រីកុងស៊ុលនឹងពន្យល់ពីនិតិវិធីដើម្បីផ្តល់ព័ត៌មានបន្ថែមនោះ។ នៅពេលអ្នកត្រូវបានបដិសេធទិដ្ឋាការតាមមាត្រា ២២១(g) អ្នកនឹងទទួលបានសំបុត្រមួយដែលពន្យល់អំពីការបដិសេធ ហើយអ្នកមានពេល ១២ ខែចាប់ពីពេលស្នើសុំសម្រាប់ផ្តល់ឯកសារដែលស្នើសុំដោយមិនចាំបាច់ដាក់ពាក្យឡើងវិញនិងមិនចាំបាច់បង់ថ្លៃដាក់ពាក្យសុំឡើងវិញឡើយ។ ប្រសិនបើអ្នកមិនផ្តល់ឯកសារដែលស្នើសុំក្នុងអំឡុងពេលមួយឆ្នាំ នោះពាក្យសុំរបស់អ្នកនឹងត្រូវលុបចោលតាមមាត្រា ២០៣(g) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិ។

ប្រសិនបើស្ថានទូតសហរដ្ឋអាមេរិកស្នើរសុំអោយអ្នកផ្តល់ព័ត៌មាន ឬឯកសារបន្ថែម អ្នកត្រូវផ្ដល់ឯកសារទាំងនោះតាមការណែនាំនៅលើសំបុត្របដិសេធ ២២១(g) ដែលស្ថានទូតជូនទៅអ្នក។

តើនរណាមានសិទ្ធិណាត់សម្ភាសន៍ទិដ្ឋាការអន្តោប្រវេសន៍?

មានតែអ្នកដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (រួមទាំងប្រភេទ K-1 និង SB-1) ដែលបានទទួលលិខិតជាលាយលក្ខណ៍អក្សរដោយមានការណែនាំជាក់លាក់ដើម្បីណាត់ជួប ដែលអាចណាត់ពេលដើម្បីវិលត្រឡប់ទៅស្ថានទូតវិញ និងផ្តល់ព័ត៌មាននិង / ឬឯកសារបន្ថែម។ បេក្ខជនដែលមិនបានទទួលលិខិតជាលាយលក្ខណ៍អក្សរដែលមានការណែនាំបែបនេះ មិនគួរណាត់ជួបនៅលើទំព័រនេះទេ។

ការណាត់ជួបរបស់ខ្ញុំ

នៅពេលដែលអ្នកទទួលបានព័ត៌មាននិង / ឬឯកសារទាំងអស់ដែលបានរាយនៅក្នុងលិខិត សូមធ្វើតាមការណែនាំជាជំហានៗ ដូចខាងក្រោមដើម្បីណាត់ជួបហើយនិងត្រឡប់ទៅស្ថានទូតដើម្បីផ្តល់ព័ត៌មានបន្ថែមនិង / ឬឯកសារដោយផ្ទាល់។

ជំហានទី១ – បង្កើតគណនី here ។ ប្រសិនបើអ្នកមានគណនីផ្ទាល់ខ្លួនរួចហើយ សូមទៅជំហានទី២។

ជំហានទី២ – Log in ចូលទៅក្នុងគណនីរបស់អ្នក។

ជំហានទី៣  បន្ទាប់ពីចូលទៅក្នុងគណនីរបស់អ្នក អ្នកនឹងត្រូវនាំទៅផ្ទាំងDashboard សូមមើលខាងឆ្វេងនៃ Dashboard ចុចលើ “New Application / Schedule Appointment”

ហើយធ្វើតាមការណែនាំដូចខាងក្រោម៖

  • រើស ទិដ្ឋាការអន្ដោប្រវេសន៍ បន្ទាប់មកចុច បន្ដ
  • រើស Follow up appointment បន្ទាប់មកចុច បន្ដ
  • បំពេញគ្រប់ព័ត៌មានដែលទាមទារ បន្ទាប់មកចុច បន្ត
  • ឆ្លើយសំណួរដោយ បាទ/ចាស ឬ ទេ ដើម្បីបន្ត។
  • បំពេញលេខសំណុំរឿង Case ID number របស់អ្នក បន្ទាប់មកចុច​ បន្ត
  • ជ្រើសរើសកាលបរិច្ឆេទនិងពេលវេលាដែលអ្នកចង់បានពីប្រតិទិន បន្ទាប់មកចុច “Schedule Appointment”។ ប្រសិនបើគ្មានកាលបរិច្ឆេទទំនេរ សូមត្រលប់មកប្រព័ន្ធណាត់ពេលវេលាម្តងទៀតនៅពេលក្រោយ។ ការិយាល័យរបស់យើងជាទូទៅរៀបចំកាលវិភាគណាត់ពេលវេលាបន្ថែមតទៅមុខទៀតសម្រាប់ការណាត់ជួប ២២១(g)ដោយផ្អែកទៅតាមតំរូវការ។ ដូច្នេះ យើងសូមណែនាំឱ្យអ្នកពិនិត្យមើលប្រព័ន្ធណាត់ពេលវេលាជារឿយៗសម្រាប់កាលបរិច្ឆេទទំនេរ។
  • ចុចលើ “Printable Version” ហើយព្រីននូវលិខិតបញ្ជាក់ការណាត់សម្ភាសន៍ចេញមកក្រៅ។

នៅពេលដែលអ្នកបានណាត់ជួបនិងព្រីននូវលិខិតបញ្ជាក់ការណាត់២២១(g) អ្នកអាចត្រឡប់ទៅការិយាល័យទិដ្ឋាការអន្តោប្រវេសន៍នៃស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាដោយមានឯកសារដូចខាងក្រោម៖

១. លិខិតបដិសេធ

២. លិខិតបញ្ជាក់ការណាត់ជួបមាត្រា ២២១ (g)

៣. រាល់ព័ត៌មាននិង / ឬឯកសារទាំងអស់ដែលមានក្នុងលិខិតបដិសេធ

៤. លិខិតឆ្លងដែនច្បាប់ដើមរបស់គ្រប់បេក្ខជនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់និងដែលត្រូវធ្វើដំណើរ។ 

អ្នកមិនអាចចូលស្ថានទូតដោយមិនមានលិខិតបដិសេធនិងលិខិតបញ្ជាក់ការណាត់ជួបមាត្រា ២២១(g) នោះទេ។

ប្រសិនបើអ្នកមានសំណួរ សូមដាក់ទម្រង់បែបបទសាកសួរទៅកាន់អ៊ីម៉ែល៖ IVPhnomPenh@state.gov 

ដំណើរការផ្នែករដ្ឋបាល

ការបដិសេធពាក្យសុំទិដ្ឋាការមួយចំនួនអាចនឹងត្រូវគេបដិសេធតាមមាត្រា ២២១(g) ដោយតម្រូវឲ្យបេក្ខជនរង់ចាំនូវដំណើរការផ្នែករដ្ឋបាល។​​ មន្ត្រីកុងស៊ុលដែលសម្ភាសអ្នកនឹងជម្រាបនៅពេលសម្ភាសចប់ប្រសិនបើករណីទិដ្ឋាការរបស់អ្នកត្រូវបានគេបដិសេធតាមមាត្រា ២២១(g) ដោយតម្រូវឲ្យរង់ចាំដំណើរការផ្នែករដ្ឋបាល។ ពេលវេលានៃការរង់ចាំដំណើរការផ្នែករដ្ឋបាលអាចនឹងខុសប្លែកពីគ្នាអាស្រ័យទៅតាមស្ថានភាពនៃករណីទិដ្ឋាការនីមួយៗ។ មុននឹងធ្វើការសាកសួរតាមដានពីលទ្ធផលនៃដំណើរការផ្នែករដ្ឋបាល យ៉ាងហោចណាស់បេក្ខជនត្រូវរង់ចាំឲ្យបាន១៨០ថ្ងៃសិន​​​ គិតចាប់ពីថ្ងៃសម្ភាសន៍ ឬចាប់ពីថ្ងៃដែលបានផ្ដល់ឯកសារបន្ថែម ដោយចាប់ផ្តើមរាប់ពីថ្ងៃក្រោយគេបង្អស់លើកលែងតែក្នុងករណីដែលអ្នកត្រូវធ្វើដំណើរជាបន្ទាន់ប៉ុណ្ណោះ (ឧ. មានជំងឺធ្ងន់ធ្ងរ រងរបួស ឬមានសមាជិកគ្រួសារជិតដិតណាម្នាក់ស្លាប់ជាដើម)។ 

អ្នកអាចតាមដានស្ថានភាពពាក្យសុំទិដ្ឋាការតាមប្រព័ន្ធអនឡាញនៅ ទីនេះ ដោយបញ្ចូលទីតាំងសម្ភាសន៍ និងលេខសំណុំរឿងរបស់អ្នក។ សូមសម្គាល់ថា សំណុំរឿងរបស់អ្នកនឹងស្ថិតក្នុងការបដិសេធរហូតទាល់តែមន្រ្តីកុងស៊ុលអាចសម្រេចលើលក្ខណសម្បត្តិសម្រាប់ទិដ្ឋាការរបស់អ្នក។

ភាពមិនមានសិទ្ធិទទួលបានទិដ្ឋាការ និងការសុំការលើកលែង

ប្រសិនបើអ្នកត្រូវបានជូនដំណឹងដោយមន្រ្តីកុងស៊ុលថាអ្នកត្រូវបានគេរកឃើញថាមិនមានសិទ្ធិទទួលបានទិដ្ឋាការ ប៉ុន្តែមានសិទ្ធិដាក់ពាក្យសុំការលើកលែងលើការបដិសេធសិទ្ធិទទួលបានទិដ្ឋាការនោះ សូមចូលមើលគេហទំព័ររបស់ស្ថាប័នសញ្ជាតិនិងអន្តោប្រវេសន៍សហរដ្ឋអាមេរិក(USCIS) សម្រាប់ព័ត៌មានទាក់ទងនឹងនីតិវិធីនៃការដាក់ពាក្យសុំការលើកលែង។