អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / ធនាគារ និង ជម្រើសបង់ប្រាក់/បង់ថ្លៃសេវាទិដ្ឋាការរបស់ខ្ញុំ

 

ធនាគារ និងជម្រើសសម្រាប់បង់ប្រាក់/ការបង់ប្រាក់ថ្លៃទិដ្ឋាការរបស់ខ្ញុំ

លើទំព័រនេះ


ទិដ្ឋភាពទូទៅ

បេក្ខជនទិដ្ឋាការភាគច្រើនរួមទាំងកុមារផងដែរ ត្រូវតែបង់ប្រាក់ថ្លៃទិដ្ឋាការដែលអាចអានដោយម៉ាស៊ីន (MRV) ទើបពួកគេអាចចាប់ផ្ដើមដាក់ពាក្យសុំទិដ្ឋាការសហរដ្ឋអាមេរិកបាន ។ តម្លៃទិដ្ឋាការដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកតម្រូវឲ្យបង់នេះ គឺជាថ្លៃសម្រាប់ដំណើរការពាក្យសុំទិដ្ឋាការ ហើយទឹកប្រាក់នេះត្រូវតែបង់ទោះបីជាក្នុងករណីដែលអាចចេញទិដ្ឋាការឲ្យបាន ឬមិនបានក៏ដោយ។
ថ្លៃ MRV នេះមិនអាចបង្វិលជូនទៅបេក្ខជនវិញទេ ហើយទឹកប្រាក់នេះក៏មិនអាចផ្ទេរទៅឲ្យបេក្ខជនណាផ្សេងទៀតបានដែរ។ មុនពេលដាក់ពាក្យសុំ បេក្ខជនទិដ្ឋាការគ្រប់រូបគួរតែកំណត់ថាតើពួកគេពិតជាត្រូវការទិដ្ឋាការដើម្បីធ្វើដំណើរទៅសហរដ្ឋអាមេរិកដែរឬទេ មុនពេលដាក់ពាក្យសុំទិដ្ឋាការ។
បេក្ខជនដែលមិនតម្រូវអោយបង់ប្រាក់ថ្លៃ MRV មានជាអាទិ៍ប៉ុន្តែមិនកំណត់ចំពោះ៖

  • ប្រសិនបើអ្នកដាក់ពាក្យសុំ  ទិដ្ឋាការប្រភេទ A ឬ G  សម្រាប់ការធ្វើដំណើរជាលក្ខណៈផ្លូវការ អ្នកមិនចាំបាច់បង់ប្រាក់ថ្លៃ MRV ទេ។
  • ប្រសិនបើអ្នកដាក់ពាក្យសុំ  ទិដ្ឋាការប្រភេទ J ដើម្បីទៅចូលរួមកម្មវិធីដែលឧបត្ថម្ភដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក (ដែលមានលេខកូដកម្មវីធីចាប់ផ្តើមដោយអក្សរ G-1, G-2, G-3, G-7) អ្នកមិនចាំបាច់បង់ប្រាក់ថ្លៃ MRV ទេ។
  • ប្រសិនបើអ្នកកំពុងមានទិដ្ឋាការដែលនៅមានសុពលភាព ហើយប្រភេទទិដ្ឋាការនេះសមស្របសម្រាប់គោលបំណងដែលអ្នកចង់ធ្វើដំណើរ អ្នកក៏មិនចាំបាច់សុំទិដ្ឋាការសាជាថ្មីទៀតដែរ។
  • ប្រសិនបើអ្នកគឺជាពលរដ្ឋនៃប្រទេសកាណាដា ឬប្រទេសប៊ឺមូដា (ប៉ុន្តែមិនមែនដាក់ពាក្យសុំទិដ្ឋាការប្រភេទ A E G K ឬ V ទេនោះ) អ្នកក៏មិនចាំបាច់មានទិដ្ឋាការដែរ។

ប្រសិនបើអ្នកពិតជាចាំបាច់ត្រូវដាក់ពាក្យសុំទិដ្ឋាការមែននោះ សូមធ្វើតាមការណែនាំអំពីរបៀបបង់ប្រាក់ដូចខាងក្រោមនេះ។ បេក្ខជនត្រូវតែបង់ប្រាក់ឲ្យបានរួចរាល់ មុនពេលដែលពួកគេអាចណាត់ពេលវេលាសម្ភាសន៍បាន។ បេក្ខជនណាដែលមិនបានបង់ប្រាក់ថ្លៃទិដ្ឋាការត្រឹមត្រូវតាមប្រភេទទិដ្ឋាការដែលពួកគេសុំទេនោះ ពួកគេនឹងត្រូវបានគេហាមឃាត់មិនឲ្យណាត់ពេលវេលាសម្ភាសន៍។
នៅពេលដែលបានណាត់ពេលវេលាសម្ភាសន៍រួចរាល់ហើយ គេនឹងកម្រិតចំនួនដងដែលបេក្ខជនអាចធ្វើការផ្លាស់ប្តូរពេលវេលាសម្ភាសន៍របស់ពួកគេ។ ប្រសិនបើអ្នកខកខានមិនបានទៅសម្ភាសន៍តាមការណាត់ អ្នកប្រហែលជានឹងត្រូវបង់ប្រាក់ថ្លៃ MRV ម្ដងទៀត ទើបអាចណាត់ពេលវលាសម្ភាសន៍សាជាថ្មីបាន។ សូមរៀបចំផែនការឲ្យបានសមស្រប ដើម្បីជៀសវាងការបង់ប្រាក់ថ្លៃទិដ្ឋាការសាជាថ្មីទៀត។
ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនអាចបង្វិលសងជូនទៅបេក្ខជនវិញទេ ។ 

សូមចងចាំ៖ បេក្ខជនត្រូវបានគេកម្រិតចំនួនដងដែលពួកគេអាចផ្លាស់ប្តូរពេលវេលាសម្ភាសន៍ ។ សូមរៀបចំផែនការឲ្យបានសមស្រប ដើម្បីជៀសវាងការបង់ប្រាក់ថ្លៃទិដ្ឋាការសាជាថ្មីទៀត។ ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនអាចបង្វិលសងជូនទៅបេក្ខជនវិញទេ។

ថ្លៃចេញទិដ្ឋាការ (Reciprocity Fee)

អាស្រ័យទៅតាមសញ្ជាតិរបស់អ្នក និងប្រភេទទិដ្ឋាការដែលអ្នកកំពុងដាក់ពាក្យសុំ អ្នកប្រហែលជាត្រូវបង់ប្រាក់ថ្លៃចេញទិដ្ឋាការ ឬ “Reciprocity fee” ទៀត។ ថ្លៃចេញទិដ្ឋាការនេះមិនមែនជាថ្លៃ MRV ទេ ហើយក៏មិនអាចប្រើទឹកប្រាក់នេះដើម្បីណាត់ពេលវេលាសម្ភាសន៍បានដែរ។ សូមចងចាំថាអ្នកអាចបង់ប្រាក់ថ្លៃ Reciprocity មុន សម្រាប់តែក្នុងករណីដែលអ្នកសុំទិដ្ឋាការសាជាថ្មីតាមរយៈប្រព័ន្ធ Drop-box តែប៉ុណ្ណោះ។ ប្រសិនបើអ្នកណាត់ពេលវេលាសម្ភាសន៍ សូមកុំបង់ប្រាក់ថ្លៃ Reciprocity មុនឲ្យសោះ ពីព្រោះថ្លៃ Reciprocity នេះនឹងតម្រូវឲ្យបង់នៅពេលដែលអ្នកទៅសម្ភាសន៍នៅស្ថានទូតសហរដ្ឋអាមេរិក។

សូម មើលគេហទំព័រនេះ  ដើម្បីស្វែងយល់អំពីតម្លៃ Reciprocity ដែលត្រូវបង់។

ការណែនាំពីការបង់ប្រាក់ថ្លៃទិដ្ឋាការ

នៅក្នុងប្រទេសកម្ពុជា អ្នកអាចបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការដោយផ្ទាល់នៅសាខាណាមួយរបស់ធនាគារ ACLEDA។ ដំបូងអ្នកត្រូវចុះឈ្មោះក្នុងគេហទំព័រទិន្នន័យបេក្ខជន ហើយជ្រើសរើសយក Schedule Your Appointment ដើម្បីមើលឃើញនូវជម្រើសបង់ប្រាក់លំអិត។ សូមអានពត៌មានខាងក្រោមនេះ។

ជំហានទី 1៖

ចុះឈ្មោះ (Log in) ចូលក្នុងគេហទំព័រទិន្នន័យបេក្ខជន ហើយបង្កើតទម្រង់ជីវៈប្រវត្តិ (Create a Profile) មួយ។ ការធ្វើដូចនេះដើម្បីធានាថាចំនួនទឹកប្រាក់បានបង់ត្រឹមត្រូវ ហើយអាចប្រើប្រាស់បានទាន់ពេលវេលា។ ទឹកប្រាក់នេះអាចបង់ជាដុល្លារសហរដ្ឋអាមេរិក ឬជារូបិយវត្ថុក្នុងស្រុកក៏បានដែរ។ ទំព័រនេះ មានព័ត៌មានជាច្រើនអំពីតម្លៃដាក់ពាក្យសុំសម្រាប់ ប្រភេទទិដ្ឋាការនីមួយៗ។

ជំហានទី 2៖
សូមចុចលើប្រអប់ “ណាត់ពេលវេលាសម្ភាសន៍របស់ខ្ញុំ Schedule My Appointment” នៅខាងឆ្វេងដៃនៃអេក្រង់របស់អ្នក។ សូមបំពេញពត៌មានអំពីប្រភេទទិដ្ឋាការ ទីកន្លែងដាក់ពាក្យសុំ ជំពូកទិដ្ឋាការ និងចំណាត់ថ្នាក់ទិដ្ឋាការ។

ជំហានទី 3៖

នៅពេលអ្នកស្ថិតលើអេក្រង់ “ការបង់ប្រាក់ Payment Screen” សូមចុចលើ “ជម្រើសបង់ប្រាក់ Payment Options”។ សូមពិនិត្យមើលចំនួនទឹកប្រាក់នៅត្រង់ផ្នែកអំពីធនាគារ ដើម្បីទទួលបានព័ត៌មានបន្ថែម។
បេក្ខជនដែលមិនបានបង់ប្រាក់ថ្លៃទិដ្ឋាការត្រឹមត្រូវសម្រាប់ប្រភេទទិដ្ឋាការដែលពួកគេសុំនោះ គេនឹងមិនអាចណាត់ពេលវេលាសម្ភាសន៍បានទេ។ ថ្លៃទិដ្ឋាការអាចបង់ជាដុល្លារសហរដ្ឋអាមេរិក ឬជារូបិយវត្ថុក្នុងស្រុក។

ជំហានទី 4៖

ការបង់ប្រាក់ថ្លៃទិដ្ឋាការ។ នៅពេលដែលអ្នកយល់ព្រមបង់ប្រាក់ថ្លៃទិដ្ឋាការ អ្នកបានទទួលស្គាល់ថាវាជាទឹកប្រាក់សម្រាប់ដំណើរការពាក្យសុំទិដ្ឋាការដែលត្រូវតែបង់មុន ហើយទឹកប្រាក់នេះមិនអាចបង្វិលសងទៅអ្នកវិញបានទេ។ ការបង់ប្រាក់នេះមិនបានបង្ហាញពីការសន្យាណាមួយជាមួយបេក្ខជន ឬធានាថាការដាក់ពាក្យសុំរបស់គេនឹងទទួលបានជោគជ័យនោះដែរ។ ទោះបីជាពាក្យសុំទិដ្ឋាការទទួលបានលទ្ធផលយ៉ាងណាក៏យើងមិនអាចសងទឹកប្រាក់នេះវិញដែរ។

ជំហានទី 5៖

សូមរក្សាវិក័យប័ត្របង់ប្រាក់ទុកជាឯកសារផ្ទាល់ខ្លួន ពីព្រោះធនាគារមិនអាចចេញវិក័យប័ត្រនេះម្តងទៀតបានទេក្នុងករណីបាត់បង់។ អ្នកត្រូវការលេខនៅលើវិក័យប័ត្រនេះ ដើម្បីណាត់ពេលវេលាសម្ភាសន៍។ បន្ទាប់ពីអ្នកបានបង់ប្រាក់ថ្លៃទិដ្ឋាការរួចហើយ អ្នកអាចធ្វើការណាត់ពេលវេលាសម្ភាសន៍បាននៅក្រោយម៉ោង 12:00ថ្ងៃត្រង់នាថ្ងៃធ្វើការបន្ទាប់។ សូមចូលទៅក្នុង “ទម្រង់ជីវៈប្រវត្តិ Profile” របស់អ្នក ហើយបំពេញព័ត៌មានពី “ការណាត់ពេលវេលាសម្ភាសន៍ Schedule Your Appointment” ជាមួយនឹងលេខវិក័យប័ត្របង់ប្រាក់របស់អ្នក។ 

ជម្រើសសម្រាប់ការបង់ប្រាក់

បង់ជាសាច់ប្រាក់នៅធនាគារ ACLEDA

អ្នកអាចបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ជាសាច់ប្រាក់សុទ្ធនៅសាខាណាមួយរបស់ធនាគារ ACLEDA។ គេមិនអាចទទួលយកមូលប្បទានប័ត្របានទេ។ អ្នកត្រូវយកលិខិតឆ្លងដែនទៅជាមួយដើម្បីជាការសម្គាល់អត្តសញ្ញាណរបស់អ្នក។

  1. មុនពេលទៅធនាគារ អ្នកត្រូវតែព្រីន និងយកប័ណ្ណកក់ប្រាក់ (U.S. Visa Deposit Slip) ដែលត្រឹមត្រូវទៅជាមួយ (អ្នកអាចព្រីនប័ណ្ណនេះបានបន្ទាប់ពីបាន Log in ចូលទៅក្នុង Profile របស់អ្នក។ ប័ណ្ណកក់ប្រាក់ត្រូវតែមានលេខយោង CGI នៅលើនោះ។ អ្នកមិនចាំបាច់ ព្រីន Deposit Slip ច្រើនច្បាប់នោះទេ។ ប្រសិនបើអ្នកព្រីន Deposit Slip ទុកមុនថ្ងៃដែលអ្នកគ្រោងទៅបង់ប្រាក់ សូមពិនិត្យមើលកាលបរិច្ឆេទផុតសុពលភាពនៅលើប័ណ្ណនោះ ប្រសិនបើវាផុតសុពលភាពមុនពេលទៅបង់ប្រាក់ សូមត្រឡប់ចូលទៅគេហទំព័រសាឡើងវិញ ហើយចុចលើ Link ដើម្បីបង្កើតប័ណ្ណកក់ប្រាក់ថ្មីមួយទៀត។ ធនាគារ ACLEDA មិនអាចទទួលការបង់ប្រាក់ណាដែលប្រើប្រាស់ប័ណ្ណកក់ប្រាក់ផុតសុពលភាពនោះទេ។
  2. នៅពេលទៅបង់ប្រាក់នៅធនាគារ អ្នកត្រូវយកប័ណ្ណកក់ប្រាក់ទៅជាមួយ។ គេមិនអាចទទួលយកមូលប្បទានប័ត្របានទេ។ អ្នកត្រូវតែយកលិខិតឆ្លងដែនទៅជាមួយដែរ ដើម្បីសម្គាល់អំពីអត្តសញ្ញាណរបស់ អ្នក។
  3. សូមអោយប្រាកដថាអ្នកបានបង់ទឹកប្រាក់ត្រឹមត្រូវនៅលើ Deposit Slip នោះ។ បន្ទាប់ពីបានទទួលប្រាក់រួចហើយ បេឡាករនឹងចេញវិក័យប័ត្រជូនអ្នក សូមរក្សាវិក័យប័ត្រនេះទុកជាឯកសារ ពីព្រោះខាងធនាគារមិនអាចចេញវិក័យប័ត្រនេះសាជាថ្មីទេក្នុងករណីបាត់បង់។ អ្នកនឹងត្រូវការលេខយោង CGI នៅលើវិក័យប័ត្រធនាគារ ដើម្បីណាត់ពេលវេលាសម្ភាសន៍។
សក្ខីប័ត្រដាក់ប្រាក់ (ទម្រង់ C-2)

បេក្ខជនត្រូវប្រើសក្ខីប័ត្រនេះនៅពេលទៅបង់ប្រាក់ជាសាច់ប្រាក់ទៅខ្ទង់គណនី MRV របស់សហរដ្ឋអាមេរិក។

 

សក្ខីប័ត្រផ្ទេរប្រាក់ (ទម្រង់ C-3)

បេក្ខជនត្រូវប្រើសក្ខីប័ត្រនេះនៅពេលផ្ទេរប្រាក់ពីគណនីរបស់គេទៅខ្ទង់ គណនី MRV របស់សហរដ្ឋអាមេរិក។

ការណាត់ពេលវេលាសម្ភាសន៍

ទោះបីជាអ្នកណាត់ពេលវេលាសម្ភាសន៍តាម ប្រព័ន្ធអ៊ីនធឺណិត ឬក៏តាមរយៈមជ្ឈមណ្ឌលផ្តល់ពត៌មាន ក៏ដោយ អ្នកត្រូវការលេខនៅលើវិក័យប័ត្រធនាគាររបស់អ្នក។

ដំណើរការបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការ
វិធីបង់ប្រាក់ ការណាត់ពេលវេលាសម្ភាសន៍ ចំនួនលើកដែលបានណាត់  
ពេលេវេលាសម្ភាសន៍
បង់ជាសាច់ប្រាក់នៅធនាគារ ACLEDA បន្ទាប់ពីម៉ោង 12:00 ថ្ងៃត្រង់នៅថ្ងៃធ្វើការបន្ទាប់ លេខយោង CGI