អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / តាមដាន​លិខិតឆ្លងដែន​របស់​ខ្ញុំ

ការមកយកលិខិតឆ្លងដែនវិញ

លើទំព័រនេះ


ទិដ្ឋភាព​ទូទៅ

ប្រសិនបើគេអនុម័តចេញទិដ្ឋាការជូន គេនឹងជូនប័ណ្ណពណ៌ស្វាយមួយ ដែលមានសរសេរថ្ងៃច្បាស់លាស់សម្រាប់ឲ្យអ្នកត្រឡប់មកយកលិខិតឆ្លងដែន និងទិដ្ឋាការវិញនៅម៉ោង 4រសៀលគត់។

ឯកសារចាំបាច់សម្រាប់ពេលទៅយកលិខិតឆ្លងដែន

ដើម្បីទៅយកលិខិតឆ្លងដែន អ្នកត្រូវតែបង្ហាញប័ណ្ណសម្រាប់ទទួលយកលិខិតឆ្លងដែនដែលមានពណ៌ស្វាយ (ច្បាប់ដើម) ដែលគេជូនទៅអ្នកនាថ្ងៃសម្ភាសន៍។ បេក្ខជនអាចយកប័ណ្ណនេះមកដោយខ្លួនឯង ឬតាមរយៈអ្នកតំណាងណាម្នាក់ក៏បាន។ ប្រសិនបើតាមរយៈអ្នកតំណាង គេត្រូវតែយកប័ណ្ណសម្រាប់ទទួលយកលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណច្បាប់ដើម របស់បេក្ខជនគ្រប់រូប គឺអត្តសញ្ញាណប័ណ្ណមានរូបថត ដែលចេញដោយរដ្ឋាភិបាលមកជាមួយ។ ប្រសិនបើក្នុងករណីបាត់ប័ណ្ណសម្រាប់ទទួលលិខិតឆ្លងដែននេះ បេក្ខជនត្រូវតែមកយកលិខិតឆ្លងដែនដោយខ្លួនឯងផ្ទាល់។