អ្នកស្ថិតនៅទីនេះ៖ ទំព័រដើម / អ្នកសម្របសម្រួល​ការធ្វើដំណើរ

អ្នកសម្របសម្រួលការធ្វើដំណើរ

លើទំព័រនេះ


ទិដ្ឋភាពទូទៅ

ប្រសិនបើអ្នកគឺជាអ្នកសម្របសម្រួលការធ្វើដំណើរដែលត្រូវណាត់ពេលវេលាសម្ភាសន៍ជាច្រើនដងអោយបេក្ខជនផ្សេងៗគ្នា អ្នកអាចបង្កើត Profile មួយនៅក្នុងប្រព័ន្ធវិបសាយរបស់យើង។ ការធ្វើរបៀបនេះអាច ជំនួសឲ្យការបង្កើត Profile ថ្មីរាល់លើកសម្រាប់បេក្ខជនម្នាក់ៗ ហើយជំរើសនេះនឹងអនុញ្ញាតឲ្យអ្នកសម្របសម្រួលអាចគ្រប់គ្រង និងតាមដានអតិថិជនទាំងអស់នៅក្នុង Profile របស់គេ។ វិធីនេះអ្នកអាចណាត់ ឬប្តូរពេលវេលាសម្ភាសន៍ លុបចោល ឬអាចណាត់ពេលវេលាអោយអតិថិជនជាច្រើននាក់ពីអេក្រង់តែមួយបាន។ ម្យ៉ាងទៀតវិធីនេះក៏អាចនឹងជួយកាត់បន្ថយនូវតម្រូវការព័ត៌មានផ្សេងៗនៃ Profile របស់បេក្ខជនដាច់ដោយឡែកពីគ្នា ដូចជាឈ្មោះបេក្ខជន ពាក្យសម្ងាត់ និងព័ត៌មានសម្រាប់តាមដានថ្ងៃណាត់សម្ភាសន៍របស់អតិថិជនម្នាក់ៗ។ ទោះជាដូចនេះក៏ដោយ វិធីនេះមិនអាចប្រើជំនួសឲ្យការណាត់ ឬកម្មវិធីណាផ្សេងទៀតដែលបានរៀបរាប់នៅក្នុង “កម្មវិធីទិដ្ឋាការក្នុងតំបន់” បានទេ។

ចំណុចមួយចំនួនដែលត្រូវចងចាំ៖

  • បើបេក្ខជនទិដ្ឋាការណាម្នាក់ស្នើសុំការសម្ភាសន៍បន្ទាន់ អ្នកមិនត្រូវណាត់ពេលវេលាតាមរយៈ Profile របស់អ្នកសម្របសម្រួលការធ្វើដំណើរទេ។ បេក្ខជននេះត្រូវតែណាត់ពេលវេលាសម្ភាសន៍ជាធម្មតាតាមរយៈ Profile របស់គេផ្ទាល់។
  • ប្រសិនបើអ្នកកំពុងណាត់ពេលវេលាសម្ភាសន៍អោយបេក្ខជនច្រើននាក់ក្នុងពេលជាមួយគ្នា សមាជិកទាំងអស់ក្នុងក្រុមនោះនឹងទទួលបានថ្ងៃសម្ភាសន៍តែមួយ។ ប្រសិនបើបេក្ខជនទាំងនោះមិនធ្វើដំណើររួមគ្នាទេនោះ អ្នកត្រូវណាត់ពេលវេលាសម្ភាសន៍អោយពួកគេនៅពេលផ្សេងៗខុសពីគ្នាទើបពួកគេអាចទទួលបានពេលវេលាសម្ភាសន៍ខុសគ្នា។

សេចក្ដីណែនាំពីការចូល Profile របស់អ្នកសម្របសម្រួលការធ្វើដំណើរ និងពីការគ្រប់គ្រងការណាត់ពេលវេលាសម្ភាសន៍អោយបេក្ខជនច្រើននាក់

ជំហានទី 1៖

Log in ចូលក្នុងវិបសាយ ទៅបង្កើត Profile មួយក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យបេក្ខជនទិដ្ឋាការ។ ប្រសិនបើអ្នកធ្លាប់មាន Profile រួចហើយ សូមរំលងទៅជំហានទី 2។

ជំហានទី 2៖

ផ្ញើអ៊ីម៉ែលទៅ travel-coordinator@ustraveldocs.com ដោយដាក់លេខ UID របស់អ្នកក្នុងជួរបន្ទាត់ប្រធានបទ។ ការធ្វើបែបនេះនឹងអនុញ្ញាតឲ្យអ្នកអាចចូលទៅណាត់ពេលវេលាសម្ភាសន៍ក្នុងនាមជាអ្នកសម្របសម្រួលការធ្វើដំណើរ។ អ្នកអាចរកលេខ UID របស់អ្នកនៅជ្រុងខាងស្ដាំដៃនៃអេក្រង់ជាប់នឹង User Name។ អ្នកមិនចាំបាច់សរសេរពាក្យពេចន៍អ្វីផ្សេងក្នុងអ៊ីម៉ែលនេះទេ។

 

ជំហានទី 3៖

សូមរង់ចាំប្រហែល5នាទីសិន ដើម្បីឲ្យអ៊ីម៉ែលរបស់អ្នកដំណើរការ រួចហើយសូមចុចលើពាក្យ Home នៅជ្រុងខាងឆ្វេងដៃផ្នែកខាងលើ។ អ្នកនឹងឃើញផ្ទាំងព័ត៌មានរបស់អ្នក ហើយចំណុចផ្សេងៗនៅលើផ្ទាំងព័ត៌មាននេះបានផ្លាស់ប្ដូររួចហើយ។ តារាងព័ត៌មាននៅជ្រុងខាងឆ្វេងដៃមានជម្រើសសម្រាប់ស្វែងរកថ្ងៃដើម្បីណាត់សម្ភាសន៍ (Search Appointments) និងប្រវត្តិនៃការណាត់ពេលសម្ភាសន៍ (Appointment History)។

ជំហានទី 4៖

ប្រសិនបើអ្នកបានត្រៀមលក្ខណៈរួចរាល់ដើម្បីណាត់ពេលវេលាសម្ភាសន៍ សូមចុចលើពាក្យ Schedule Appointments។ នៅពេលនេះ អ្នកត្រូវបំពេញព័ត៌មានអំពីប្រភេទទិដ្ឋាការ ជ្រើសរើសស្ថានទូត ឬស្ថានកុងស៊ុលសហរដ្ឋអាមេរិកដែលអ្នកនឹងដាក់ពាក្យសុំ រើសចំណាត់ថ្នាក់ទិដ្ឋាការ និងបំពេញព័ត៌មានផ្សេងៗទៀតអំពីបេក្ខជន។ បន្ទាប់មក ប្រព័ន្ធណាត់ពេលវេលារបស់យើងនឹងអនុញ្ញាតិឲ្យអ្នកជ្រើសរើសថ្ងៃជាក់លាក់មួយសម្រាប់ណាត់ពេលវេលាសម្ភាសន៍អោយអតិថិជនរបស់អ្នក និងតម្រូវអោយអ្នកផ្ដល់នូវព័ត៌មានលម្អិតមួយចំនួនដើម្បីជាការបញ្ជាក់បន្ថែមទៀត។

ជំហានទី 5៖

អ្នកអាចបន្ថែមឈ្មោះអតិថិជនផ្សេងៗទៀតចូលទៅក្នុង Profile របស់អ្នក និងអាចធ្វើការណាត់ពេលវេលាបន្ថែមទៀត។ ប្រសិនបើអ្នកត្រូវការមើលពេលវេលាដែលអ្នកបានណាត់ពីមុន អ្នកអាចចុចលើពាក្យស្វែងរកថ្ងៃដើម្បីណាត់សម្ភាសន៍ (Search Appointments) ឬមើលប្រវត្តិនៃការណាត់ពេលសម្ភាសន៍ (Appointment History)។

ជម្រើសអំពីប្រវត្តិនៃការណាត់ពេលសម្ភាសន៍ នឹងអនុញ្ញាតឲ្យអ្នកមើលឃើញនូវពេលវេលាទាំងអស់ដែលអ្នកបានណាត់។ ប្រសិនបើអ្នកចុចលើសញ្ញាបូកពណ៌បៃតង អ្នកនឹងអាចមើលឃើញព័ត៌មានអំពីអតិថិជនរបស់អ្នក ដូចជាកាលបរិច្ឆេទនៃការណាត់សម្ភាសន៍ ប្រភេទទិដ្ឋាការ អាស័យដ្ឋានអ៊ីម៉ែល និងលេខ UID។ ម្យ៉ាងទៀតអ្នកក៏អាចរៀបចំបញ្ជីឈ្មោះអតិថិជនរបស់អ្នកតាមកាលបរិច្ឆេទនៃការណាត់ ប្រភេទទិដ្ឋាការ រួមទាំងស្ថានភាពផ្សេងៗទៀតផងដែរ។

សម្គាល់៖ សូមចំណាំថាព័ត៌មានពីប្រវត្តិនៃការណាត់ពេលសម្ភាសន៍(Appointment History) មានចំនួនកំណត់ដែលអាចរក្សាទុកក្នុងប្រព័ន្ធរបស់យើងបាន។ ដូច្នេះអ្នកមិនគួរប្រើប្រាស់ព័ត៌មាននៅក្នុងប្រព័ន្ធនេះសម្រាប់ធ្វើជាឯកសារយោងផ្ទាល់ខ្លួនរបស់អ្នកនោះទេ។

ជម្រើសអំពីការស្វែងរកថ្ងៃដើម្បីណាត់សម្ភាសន៍ (Search Appointments) នឹងអនុញ្ញាតឲ្យអ្នកអាចពិនិត្យមើល ឬអាចធ្វើសកម្មភាពអ្វីមួយសម្រាប់អតិថិជនរបស់អ្នក។ ដូចក្នុងរូបភាពខាងក្រោមនេះ អ្នកអាចចូលមើលលិខិតបញ្ជាក់ពីការណាត់ពេលវេលាសម្ភាសន៍ អាចផ្លាស់ប្តូរថ្ងៃណាត់ អាចកែតម្រូវព័ត៌មានសម្រាប់ការប្រគល់ឯកសារ ឬក៏អាចលុបចោលថ្ងៃសម្ភាសន៍របស់អតិថិជនក៏បាន។

ព័ត៌មានផ្សេងៗទៀត

សម្គាល់៖ ប្រសិនបើអ្នកផ្លាស់ប្ដូរការប្រើប្រាស់ Profile របស់អ្នកទៅជាលក្ខណៈផ្ទាល់ខ្លួនវិញ អ្នកមិនអាចណាត់ពេលវេលាសម្ភាសន៍សម្រាប់ខ្លួនអ្នកបានទេ។ ប្រសិនបើត្រូវការណាត់ពេលវេលាសម្ភាសន៍សម្រាប់ខ្លួនអ្នក សូមផ្ញើអ៊ីម៉ែលទៅ  travel-coordinator@ustraveldocs.com ដោយមានភ្ជាប់លេខ UID របស់អ្នកក្នុងជួរបន្ទាត់ប្រធានបទផង។ ការធ្វើបែបនេះនឹងបិទ Profile របស់អ្នកក្នុងនាមជាអ្នកសម្របសម្រួលការធ្វើដំណើរសិន។ នៅពេលណាត់ពេលវេលាសម្ភាសន៍សម្រាប់ខ្លួនអ្នក អ្នកចាំបាច់ត្រូវលុបចោលការណាត់ទាំងអស់ដែលអ្នកបានណាត់អោយបេក្ខជនទាំងឡាយណាដែលមានឈ្មោះនៅក្រោមបន្ទុក (Dependents screen)។ បន្ទាប់ពីអ្នកបានណាត់ពេលវេលាសម្ភាសន៍របស់អ្នករួចរាល់ហើយ សូមផ្ញើអ៊ីម៉ែលដូចមុនទើបអ្នកអាចចូលប្រើប្រាស់ Profile របស់អ្នកក្នុងនាមជាអ្នកសម្របសម្រួលការធ្វើដំណើរបានដូចពេលមុន។