ការជូនព័ត៌មានដល់បេក្ខជនគ្រប់រូប៖​ 
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជានឹងផ្អាកមិនទទួលយកពាក្យសុំទិដ្ឋាការតាមរយៈសេវាកម្មលើកលែងការសម្ភាសន៍ (Interview Waiver/Drop-Off services) នៅថ្ងៃពុធ ទី២០ ខែមិនា ឆ្នាំ២០១៩ នោះទេ។​ ជំនួសអោយការផ្អាកនេះ ស្ថានទូតអាមេរិកនឹងទទួលយកពាក្យសុំទិដ្ឋាការតាមសេវាកម្មនេះនៅថ្ងៃព្រហស្បត្តិ៍ ​ក្នុងសប្តាហ៍ដដែលនេះចាប់ពីម៉ោង ១-៣ រសៀលជំនួសវិញ។ ស្ថានទូតសហរដ្ឋអាមេរិកនឹងចាប់ផ្តើមទទួលយកពាក្យសុំទិដ្ឋាការតាមប្រព័ន្ធលើកលែងការសម្ភាសន៍នេះនៅរៀងរាល់ថ្ងៃពុធវិញ នៅសប្តាហ៍បន្តបន្ទាប់។

ចាប់ពីថ្ងៃទី​៧ ខែមករា ឆ្នាំ២០១៩ តទៅ បេក្ខជនសម្ភាសទិដ្ឋាការមិនមែនអន្តោប្រវេសន៍ទាំងអស់នឹងត្រូវស្នើសុំឱ្យត្រលប់ទៅវិញ ប្រសិនពួកគេមិនទាន់បានអនុវត្តនូវជំហានខាងក្រោមនេះមុនពេលអញ្ជើញមកសម្ភាស៖

១. សូមដាក់បញ្ចូលរូបថតដែលត្រឹមត្រូវនៅពេលបំពេញពាក្យសុំទិដ្ឋាការទម្រង់ DS-160 តាមប្រព័ន្ធអ៊ីនធើណិត (រូបថតថ្មី ដែលទើបថតក្នុងរយៈពេលតិចជាងប្រាំមួយខែ ទំហំ៥x៥ ស.ម. មិនពាក់វ៉ែនតា មានផ្ទៃក្រោយពណ៌ស ថតចំពីមុខ​ ហើយឃើញស្លឹកត្រចៀកទាំងសងខាង)។
២. ត្រូវបំពេញ និងបញ្ចូន ​(Submit) ពាក្យសុំទិដ្ឋាការទម្រង់ DS-160 តាមរយៈគេហទំព័រ​ https://ceac.state.gov/genniv/ អោយបានចប់សព្វគ្រប់មុននឹងណាត់ពេលវេលាដើម្បីមកសម្ភាស។
៣. សូមព្រីនទំព័របញ្ជាក់ទម្រង់ DS-160 របស់ខ្លួន ហើយសូមអោយប្រាកដថាទំព័របញ្ជាក់ដែលព្រីនចេញមកនោះមានបារកូដដែលអាចមើលឃើញច្បាស់។
៤. សូមយកទំព័របញ្ជាក់នៃទម្រង់ DS-160 នេះមកជាមួយពេលមកសម្ភាស។

ព័ត៌មានសំខាន់៖
ចាប់ពីថ្ងៃទី២៥ មិថុនា នេះតទៅ ការិយាល័យកុងស៊ុលនៃស្ថានទូតអាមេរិកនឹងចាប់ផ្តើមទទួលពាក្យសុំទិដ្ឋាការ​សម្រាប់​​សេវាកម្មលើកលែងការសម្ភាស​ (Interview Waiver/Drop-Off services) នៅរៀងរាល់ថ្ងៃពុធ នៅចន្លោះ​ម៉ោង ១ ដល់ម៉ោង ៣ រសៀល។ បេក្ខជនដែលមានបំណងចង់បន្តទិដ្ឋាការរបស់ខ្លួន (ទិដ្ឋាការប្រភេទ B1/B2, F, M, ឬ J) តាមរយៈសេវាកម្មនេះ គួរមកដាក់ពាក្យស្នើសុំរបស់ខ្លួននៅការិយាល័យកុងស៊ុលនៅរៀងរាល់ថ្ងៃពុធ នៅចន្លោះ​ម៉ោង ១ ដល់ម៉ោង ៣ រសៀល។

ការដាក់ពាក្យសុំទិដ្ឋាការ របស់បេក្ខជនដែលធ្លាប់បានទិដ្ឋាការពីមុន៖ បេក្ខជនត្រូវព្រីនចេញនូវទំព័របញ្ជាក់សម្រាប់ការដាក់ពាក្យសុំទិដ្ឋាការតាមសេវា Interview Waiver (Interview Waiver Confirmation page) រួចគូសបំពេញក្នុងប្រអប់នៃបញ្ជីរាយឯកសារខាងក្រោម។ បេក្ខជនត្រូវយកទំព័របញ្ជាក់នេះទៅជាមួយនៅពេលយកពាក្យសុំទិដ្ឋាការទៅដាក់តាមរយៈសេវា Interview Waiver នេះ។ បេក្ខជនណាដែលមិនមានទំព័របញ្ជាក់នេះអាចប្រឈមមុខនឹងការយឺតយូរដល់ដំណើរពាក្យសុំទិដ្ឋាការរបស់ពួកគេ។

ព័ត៌មានសំខាន់៖
នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨​ តុលាការកំពូលសហរដ្ឋអាមេរិកបានចេញសេក្តីសម្រេចក្នុងការបន្តអនុវត្តសេចក្តីប្រកាសប្រធានាធិបតីលេខ ៩៦៤៥ (P.P.)។ ជនជាតិនៃប្រទេសអ៊ីរ៉ង់ លីប៊ី កូរ៉េខាងជើង សូម៉ាលី ស៊ីរី និងយេម៉ែន និង វ៉េណេស៊ុយអេឡា ស្ថិតនៅជាកម្មវត្ថុនៃការកម្រិតនិងរឹតត្បឹត។ សម្រាប់ព័ត៌មានបន្ថែមសូមចុចមើលតំណរនេះ។

ព័ត៌មានសំខាន់៖
ចាប់ពីថ្ងៃទី១៣ ខែកញ្ញា ស្ថានទូតសហរដ្ឋអាមេរិកប្រចាំទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជានឹងផ្អាកលែងចេញទិដ្ឋាការប្រភេទB1 ប្រភេទB2 និងប្រភេទB1/B2 ដល់មន្ត្រីនៃក្រសួងការបរទេសកម្ពុជាដែលមានតួនាទីចាប់ពីថ្នាក់អគ្គនាយករហូតដល់ថ្នាក់ដឹកនាំកំពូលនៃក្រសួងនេះ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ដោយមានករណីលើកលែងតិចតួចប៉ុណ្ណោះ។
ដោយយោងតាមមាត្រា 243(d) នៃច្បាប់អន្តោប្រវេសន៍ និងសញ្ជាតិសហរដ្ឋអាមេរិក នៅពេលទទួលបានសំណើពីរដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិថា មានប្រទេសមួយចំនួនបានបដិសេធមិនទទួលយក ឬប្រើប្រាស់ហេតុផលដែលមិនសមស្របដើម្បីពន្យារពេលទទួលយកពលរដ្ឋនៃប្រទេសរបស់ពួកគេវិញនោះ រដ្ឋមន្រ្តីការបរទេសអាមេរិកត្រូវបញ្ជាអោយមន្ត្រីកុងស៊ុលបញ្ឈប់លែងផ្តល់ទិដ្ឋាការរហូតទាល់តែរដ្ឋមន្រ្តីសន្តិសុខមាតុភូមិទទួលបានព័ត៌មានថា ប្រទេសដែលពាក់ព័ន្ធទាំងនោះបានយល់ព្រមទទួលយកពលរដ្ឋរបស់គេវិញហើយ។
ប្រសិនបើអ្នកស្ថិតនៅក្នុងក្រុមដែលត្រូវបានគេផ្អាកការចេញទិដ្ឋាការ ហើយអ្នកសម្រេចចិត្តដាក់ពាក្យសុំទិដ្ឋាការនោះ មន្ត្រីកុងស៊ុលនឹងសម្ភាសអ្នក ប៉ុន្តែមិនអាចផ្តល់ទិដ្ឋាការជូនបានទេ រហូតទាល់តែការផ្អាកនោះត្រូវបានលើកលែង។ សូមពិចារណាអោយបានដិតដល់មុនពេលដាក់ពាក្យសុំទិដ្ឋាការ។
សូមជំរាបថាថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលបានបង់រួច មិនអាចបង្វិលសងវិញបានទេ។

ព័ត៌មានសំខាន់៖
ប្រសិនលោកអ្នកជាជនជាតិនៃប្រទេសដែលស្ថិតក្នុងកម្មវិធីលើកលែងទិដ្ឋាការ ប៉ុន្តែលោកអ្នកមិនអាចធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិកក្រោមកម្មវិធីនេះបាន លោកអ្នកគួរដាក់ពាក្យស្នើសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ យ៉ាងហោចណាស់បីខែមុនថ្ងៃដែលលោកអ្នកចង់ធ្វើដំណើរ។ ប្រសិនលោកអ្នកមិនមានគម្រោងធ្វើដំណើរបន្ទាន់ទេនោះ លោកអ្នកគួរបង់ថ្លៃពាក្យស្នើទិដ្ឋាការមិនមែនអន្តោប្រវេសន៍ បំពេញពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍ DS-160 តាមរយៈគេហទំព័រ https://ceac.state.gov/genniv/ និងណាត់ពេលវេលាសម្ភាសន៍។ ប្រសិនលោកអ្នកត្រូវធ្វើដំណើរជាបន្ទាន់ លោកអ្នកអាចស្នើជាការពន្លឿនការណាត់ពេលវេលាសម្ភាសន៍បាន។ សូមបញ្ចូលនៅក្នុងការស្នើរបស់អ្នកនូវកាលបរិច្ឆេទនិងគោលបំណងនៃការធ្វើដំណើរ ក៏ដូចជាសេចក្តីចម្លងនៃសារណាមួយដែលអ្នកបានទទួលពីស្ថាប័ន គយនិង ការពារព្រំដែនសហរដ្ឋអាមេរិក ទាក់ទងនឹងស្ថានភាព ESTA របស់អ្នក។

សម្រាប់ព័ត៌មានបន្ថែមស្តីពីការកម្រិតនៃការធ្វើដំណើរក្រោមកម្មវិធីលើកលែងទិដ្ឋាការ រួមទាំងលក្ខខណ្ឌតម្រូវសម្រាប់លិខិតឆ្លងដែនអេឡិចត្រូនិច លោកអ្នកអាចចូលទៅកាន់ https://travel.state.gov/content/travel/en/us-visas/tourism-visit/visa-waiver-program.html

Mount Rushmore - South Dakota

សូមស្វាគមន៍មកកាន់សេវាព័ត៌មានទិដ្ឋាការសហរដ្ឋអាមេរិកសម្រាប់ ប្រទេសកម្ពុជា។ លើគេហទំព័រនេះ អ្នកអាចស្វែងរកព័ត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍ និងមិនមែនអន្តោប្រវេសន៍ និងតម្រូវការផ្សេងៗដើម្បីដាក់ពាក្យសុំទិដ្ឋាការនីមួយៗ។ អ្នកអាចស្វែងយល់ផងដែរអំពីរបៀបបង់ប្រាក់ថ្លៃដាក់ពាក្យសុំទិដ្ឋាការដែលចាំបាច់ និងរបៀបណាត់ពេលវេលាសំរាប់សម្ភាសន៍នៅស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងភ្នំពេញ។

នេះគឺជាគេហទំព័រផ្លូវការរបស់បេសកកម្មសហរដ្ឋអាមេរិកនៅប្រទេស កម្ពុជា ដែលផ្តល់ព័ត៌មានអំពីទិដ្ឋាការ ។

ព័ត៌មានអំពីទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ការដាក់ពាក្យសុំទិដ្ឋាការមិនមែនអន្តោប្រវេសន៍


ពត៌មានអំពីទិដ្ឋាការអន្តោប្រវេសន៍